ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផល​ប៉ះពាល់​នៃ​ការ​ប្តូរ​ពណ៌​សក់​ដែល​អ្នក​មិន​បានដឹង

6 ឆ្នាំ មុន

ជា​ការ​ពិត​ណាស់​ការ​លាប​សក់​ពណ៌​អាច​បន្ថែម​សោភ័ណ​ភាព​ដល់​ផ្ទៃមុខ​របស់​សុភាព​នារី​បាន​មួយ​កម្រិត

ជា​ការ​ពិត​ណាស់​ការ​លាប​សក់​ពណ៌​អាច​បន្ថែម​សោភ័ណ​ភាព​ដល់​ផ្ទៃមុខ​របស់​សុភាព​នារី​បាន​មួយ​កម្រិត ហើយ​បើសិនជា​មិត្ត​នារី​លាប​ពណ៌​សក់​ត្រូវ​តាម​ក្បួនខ្នាត នោះ​ប្រាកដជា​ធ្វើ​ឱ្យ​សក់​មាន​ភាព​ស្រស់​ស្អាត រលោង អាច​រក្សា​ពណ៌​បាន​យូរ និង​មិន​មាន​បញ្ហា​ចំពោះ​ស្បែក​ក្បាល និង​សរសៃសក់​ឡើយ ។ ប៉ុន្តែ​ការ​លាប​សក់​ពណ៌​ក៏​ផ្តល់​នូវ​ផល​ប៉ះពាល់​ដល់​សក់​ផង​ដែរ នៅ​ពេល​ដែល​យើង​មិន​បាន​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ថែរក្សា​ឱ្យ​បាន​ល្អ ឬ​ក៏​ជ្រើសរើស​ផលិតផល​ដែល​មិន​មានគុណ​ភាព​នោះ ។

ដូច្នេះ​ដើម្បី​ឱ្យ​សក់​ស្អាត​មិត្ត​នារី​គ្រប់​រូប​ត្រូវ​ជ្រើសរើស​ផលិតផល ដែល​មាន​សារជាតិ​ចិញ្ចឹម​សរសៃសក់ ជា​ថ្នាំ​ដែល​មាន​ជាតិ​ជំនួយ​ដល់​សក់ គ្មាន​ជាតិ​គីមី និង​ការពារ​សក់ ។ ចំពោះ​ថ្នាំ​ពណ៌​លាប​សក់ ដែល​គ្មាន​គុណភាព អាច​ធ្វើ​ឱ្យ​សរសៃសក់​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ប្រេង និង​អាច​ធ្វើ​ឱ្យ​សក់​ផុយ​ស្រួយ បែក​ចុង ឆាប់​បាក់​ជាដើម ។ ដូច្នេះ​មិត្ត​នារី​ទាំងអស់​ត្រូវ​ប្រើប្រាស់​ផលិតផល​សម្រាប់​​​ចិញ្ចឹម​សក់ ដើម្បី​ការពារ​កុំឱ្យ​សក់​ខូច ធ្វើ​ឱ្យ​សក់​នៅ​តែ​ស្អាត​បែប​ធម្មជាតិ ជា​ពិសេស​មិន​ឱ្យ​សក់​ត្រូវ​កម្តៅថ្ងៃ​ញឹកញាប់​ពេក ព្រោះ​កម្តៅថ្ងៃ​អាច​ធ្វើ​ឱ្យ​សក់​ឆាប់​ខូច ។

សុភាព​នារី​គ្រប់​រូប​ត្រូវ​គិត​ថា មាន​ប្រភេទ​ថ្នាំលាបសក់​ខ្លះ នៅ​ពេល​លាប​លើ​សក់ គឺ​អាច​ធ្វើ​ឱ្យ​ស្បែក​ក្បាល​រមាស់ និង​ឡើង​ក្រហម ករណី​ទាំងនេះ គឺ​កើតឡើង​ដោយសារ​តែ​គុណភាព នៃ​ផលិត​ផល​​មិន​មាន​ប្រភព​ច្បាស់លាស់ ។ ដូច្នេះ​ដើម្បី​ឱ្យ​សក់​ស្អាត​មិត្ត​នារី​គួរតែ​យកចិត្តទុកដាក់​ឱ្យ​បាន​ដិត​ដល់​ចំពោះ​សក់ មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ។ បើ​មាន​បញ្ហា​ចំពោះ​សក់ ស្ត្រី​គ្រប់​រូប​គួរតែ​ទៅ​​ពិភាក្សា​ជាមួយ​អ្នកជំនាញ ដើម្បី​រក​វិធី​ការពារ និង​ព្យាបាល ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ គឺ​មិន​ត្រូវ​ផ្លាស់​ប្តូរ​ពណ៌​សក់ ញឹកញាប់​ពេក​ទេ ចំណែកឯ​ការ​គាប​សក់​ឬ​ផ្លុំ​សក់​ក៏​មិន​ត្រូវធ្វើ​ញឹកញាប់​​ពេក​ដែរ ៕