ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ទៀត​ហើយ​! iPhone8 អាច​នឹង​មាន​អេ​ក្រង់​ឡូយ​កប់​ពេញ​ផ្ទៃ​ខាង​មុខ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា iPhone8 ដែល​ប្រកាស​ជា​ផ្លូវការ​នៅ​ពេល​ខាង​មុខ អាច​នឹង​មាន​អេ​ក្រង់​លាតសន្ធឹង​ពេញ​ផ្ទៃ​ខាង​មុខ​ស្រ​ដៀង​ទៅ​នឹង Samsung Galaxy S8 ដែរ ដោយ​គ្មាន​ប៊ូ​តុង Home ទៀត​ឡើយ ។

រូបភាព​ដែល​លេច​ចេញ​ដោយ​អ្នកជំនាញ​ខាង​ទូរស័ព្ទ Apple លោក Benjamin Geskin ហាក់បីដូចជា​ប្រាប់​យើង​ថា ទូរស័ព្ទ​របស់ Apple ដែល​នឹង​ចេញ​ពេល​ខាង​មុខ​នេះ នឹង​មាន​អេ​ក្រង់​ពេញ​ផ្ទៃ​ខាង​មុខ ។ ជា​ពិសេស​ទៅ​ទៀត​នោះ iPhone8 នឹង​គ្មាន​ទេ​នូវ​ប៊ូ​តុង Home ដែល​ធ្លាប់តែ​ប្រើ​សម្រាប់​ត្រលប់​ក្រោយ និង​ស្កេ​ន​ក្រយៅ​ដៃ ។ គេ​នឹង​បង្កប់​វា​នៅ​ក្នុង​ផ្ទៃ​អេ​ក្រង់​ខាង​មុខ ។ តាម​របាយការណ៍​ពី China’s Economic Daily News ដែល​ពឹងផ្អែក​ទៅ​លើ​ព័ត៌មាន​មក​ពី​ក្រុមហ៊ុន​ផលិត​ឈី​ប TSMC បាន​ឲ្យ​ដឹង​ថា iPhone8 អាច​នឹង​ប្តូរ​រូបរាង​ទាំងស្រុង​ផង​ដែរ ។

របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា iPhone8 អាច​នឹង​ប្តូរ​ទំហំ​ផលធៀប​អេ​ក្រង់​ទៅ​ជា ១៨.៥​លើ​៩ វិញ ដែល​វា​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង Sumsung Galaxy S8 និង LG G6 ៕