ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​រ៉ា​វ​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ ហែក​លុយ​ចោល​៥០.០០០​យាន់
ឪពុក​ម្ដាយ​ជនជាតិ​ចិន ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឃើញ​ប្រាក់​ប្រហែល​៥០.០០០​យាន់ (​ឬ​ប្រហែល​៧០០០​ដុល្លារ​) ត្រូវ​កូនប្រុស​អាយុ​៥​ឆ្នាំ ហែក​រាយ​ប៉ាយ​នៅ​ពេញ​ផ្ទះ ។ ប្រាក់​ទាំងនោះ​ទើបតែ​ខ្ចី​ធនាគារ ។

១-​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ ហែក​លុយ​ចោល​៥០.០០០​យាន់
ឪពុក​ម្ដាយ​ជនជាតិ​ចិន ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឃើញ​ប្រាក់​ប្រហែល​៥០.០០០​យាន់ (​ឬ​ប្រហែល​៧០០០​ដុល្លារ​) ត្រូវ​កូនប្រុស​អាយុ​៥​ឆ្នាំ ហែក​រាយ​ប៉ាយ​នៅ​ពេញ​ផ្ទះ ។ ប្រាក់​ទាំងនោះ​ទើបតែ​ខ្ចី​ធនាគារ ។

២-​រថយន្ដ​ជ្រុល​ចង្កូត​បុក​ស្លាប់​ម្នាក់​និង​របួស​ជា​ច្រើន​នាក់​នៅ​ញូ​វ​យ៉​ក
រថយន្ដ​មួយ​គ្រឿង​ដែល​បើក​លឿន​បុក​មនុស្ស​ដើរ​លើ​ផ្លូវ​នៅ​តំបន់​«Time Square» ក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​របួស ។

៣-​កូន​ពពែភ្នែក​មួ​​យ
កូន​ពពែ​មួយ​ក្បាលមាន​ភ្នែក​មួយ ត្រចៀក​មួយ​នៅ​រដ្ឋ​អាល់​សាម ប្រទេស​ឥណ្ឌូ​ណេ​សុ​ី អ្នកស្រុក​នាំ​គ្នា​ចោមរោម​មើល និង​ចាត់​ទុក​ថា​ជា​រឿង​អច្ឆរិយ​មួយ​នៅ​លើ​លោក ។

៤-Omar ជា​ឆ្មា​យក្ស​គ្រោង​បំបែក​ឯតទគ្គ​កម្ម
Omar ប្រវែង​១២​ស​ង្ទី​ម៉ែ​ត្រ ស្ថិត​នៅ​ក្រុង​ម៉េ​លប​ន ប្រទេស​អូស្ដ្រាលី ជា​ឆ្មា​ខ្លួន​វែង​បំផុត​នៅ​លើ​ពិភពលោក​បំបែក​ឯតទគ្គ​កម្ម​ឆ្មា​បច្ចុប្បន្ន​មាន​ប្រវែង​១១៨​ស​ង្ទី​ម៉ែ​ត្រ និង​កំពុង​រង់ចាំ​ការ​វាស់​ពី​សៀវភៅ​កំណត់​ត្រា​ពិភពលោក ។

៥-​ភ្លើង​ឆេះ​នាវា​ដឹក​អ្នកដំណើរ​ឥណ្ឌូ​ណេ​ស៊ី​ស្លាប់​៥​នាក់
ភ្លើង​ឆេះ​នាវា​ដឹក​អ្នកដំណើរ​មួយ​របស់​ឥណ្ឌូ​ណេ​ស៊ី​នៅ​សមុទ្រ​«Java» ធ្វើ​ឱ្យ​ស្លាប់​៥​នាក់ និង​១៤១​នាក់​ជួ​​យ​សង្គ្រោះ​បាន​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ ។

៦-​តុលាការ​ផ្ល​រី​ដាស​ម្រេច​ឱ្យ​ហាង​កាហ្វេ​«Starbucks» សង​ប្រាក់​១០០.០០០​ដុល្លារ
ចៅ​ក្រុម​របស់​អា​មេ​រិ​ក សម្រេច​ឱ្យ​ហាង​កាហ្វេ​«Starbucks» សង​ប្រាក់​១០០.០០០​ដុល្លារ លើ​ករណី​ដែល​គម្រប​កែវ​កាហ្វេ​ជ្រុះ បង្ក​ឱ្យ​ស្ដ្រី​អតិថិជន​ម្នាក់​ត្រូវ​កាហ្វេ​ក្ដៅ​ស្រោច​លើ​ខ្លួន ។

៧-​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ជាប់ចោទ​បង្ក​ភេរវកម្ម​នៅ​បារាំង
ប៉ូលិស​បាន​ចោទប្រកាន់​ពី​បទ​បង្ក​ភេរវកម្ម​លើ​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់ ក្រោយ​ពី​មាន​ភស្ដុ​តាង​DNA នៅ​លើ​កាំភ្លើង​ដែល​បាញ់​សម្លាប់​ប៉ូលិស​នៅ​ក្រុង​ប៉ា​រី​ស ប្រទេស​បារាំង ។

៨-​យន្ដហោះ​បុក​រថយន្ដ​ដឹក​ជញ្ជូន​ម្ហូបអាហារ​របួស​៨​នាក់
យន្ដហោះ​ប៊ូ​អីុង​៧៣៧​របស់​ក្រុមហ៊ុន​អាកាសចរណ៍​«Aeromexico» បុក​រថយន្ដ​មួយ​គ្រឿង​នៅ​លើ​ផ្លូវ​ក្រោយ​ពី​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​(LAX) បណ្ដាល​ឱ្យ​របួស​៨​នាក់ ។

៩-​ក្រពើ​ជា​ឧបសគ្គ​ដល់​ក្រុម​ជួ​​យ​សង្គ្រោះ​នៅ​ឥណ្ឌា​ក្រោយ​ពី​បាក់​ស្ពាន​ឆ្លងទន្លេ
ក្រពើ​ជា​ច្រើន​ក្បាល​នៅ​ក្នុង​ទន្លេ​បង្ក​ឧបសគ្គ​ដល់​ក្រុម​ជួ​​យ​សង្គ្រោះ​នៅ​ពេល​បាក់​ស្ពាន​មួ​ួ​យ​នៅ​ក្រុង​គួ ប្រទេស​ឥណ្ឌា ធ្វើ​ឱ្យ​មនុស្ស​១៥​នាក់​បាត់​ខ្លួន ។

១០-​នារី​ស្រស់​ស្អាត​បង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី​លើ​ស្ពាន​កញ្ចក់
តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​ចិន​ជា​ច្រើន​នាក់​ថត​បង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី​នៅ​លើ​ស្ពាន​កញ្ចក់​កម្ពស់​ប្រហែល​១០០០​ម៉ែត្រ នៅ​ខេត្ដ​ហ៊ឺ​ណា​ន ប្រទេស​ចិន ៕