ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​! ​​​ផ្តល់​ប្រាក់លើកទឹក​ចិត្តឱ្យបុគ្គលិក​ ​តាម​​វិធី​ប្លែក​​​​​នេះ​

6 ឆ្នាំ មុន

ចិន ​៖ តាម​ព័ត៌មាន Viral4real បាន​ឱ្យ​​ដឹង​ថា ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ខេត្ត​ស៊ី​អាន ប្រទេស​ចិន បាន​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ចំនួន​១០០​យន់ (ស្មើ២០,៤០​ដុល្លា​) ទៅ​បុគ្គលិក​ណា ​ដែល​ស្រក​ទម្ងន់​អស់​មួយ​គីឡូក្រាម ​។ បុគ្គលិក​ទាំងអស់ ​ក្នុង​ក្រុមហ៊ុន​នោះ ​អាច​ទទួល​

ចិន ​៖ តាម​ព័ត៌មាន Viral4real បាន​ឱ្យ​​ដឹង​ថា ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ខេត្ត​ស៊ី​អាន ប្រទេស​ចិន បាន​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ចំនួន​១០០​យន់ (ស្មើ២០,៤០​ដុល្លា​) ទៅ​បុគ្គលិក​ណា ​ដែល​ស្រក​ទម្ងន់​អស់​មួយ​គីឡូក្រាម ​។ បុគ្គលិក​ទាំងអស់ ​ក្នុង​ក្រុមហ៊ុន​នោះ ​អាច​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ ​។ ពោល​គឺ​ពួក​គេ​អាច​មាន​សុខភាព​ល្អ​ ដោយ​ការ​សម្រកគីឡូ និង​ទទួល​បាន​លុយ​ពី​ថៅ​កែ​ថែម​ទៀត​ផង​។ តែ​លក្ខខណ្ឌ​ក្នុង​ការ​ចូលរួម ​គឺ​ត្រូវ​ស្រក៣​គីឡូក្រាម​ជា​មុន​សិន មុន​ពេល​មាន​សិទ្ធិ​ទទួល​ប្រាក់​លើកទឹកចិត្ត​ពិសេស​នេះ​ ។

បុគ្គលិក​ម្នាក់​បាន​និយាយ​ថា​ «​ខ្ញុំ​ធ្លាប់តែ​ទទួលទាន​សាច់​គ្រប់ពេល​នៃ​អាហារ​ ។ តែ​ពេល​នេះ ខ្ញុំ​ទទួលទាន​តែ​ផ្សិត​ និង​ស៊ុត​តែ​ប៉ុណ្ណោះ សម្រាប់​អាហារ​ថ្ងៃត្រង់​» ។ នាង​បាន​ទទួល​ប្រាក់​២០០០​យន់ (ស្មើ៤០៧​ដុល្លា​រ) បន្ទាប់​ពី​សម្រក​ទម្ងន់​បាន​២០​គីឡូក្រាម ក្នុង​រយៈ​ពេល​​ត្រឹមតែ​២​ខែ​ប៉ុណ្ណោះ​ ។

បុគ្គលិក​ទាំងអស់មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​នេះ តែ​មាន​មនុស្ស​ម្នាក់​ដែល​មិន​បាន ​។ ម្នាក់​នោះ​ គឺជា​ថៅកែ​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្តង ​។ លោក​ថៅកែ​ក្រុមហ៊ុន​បាន​មាន​ប្រសាសន៍​ថា​ «​លទ្ធផល​នៃ​កម្មវិធី​ពិសេស​នេះ ពិតជា​លើស​ពី​អ្វី​ដែល​រំពឹង​ទុក​ ។ តែ​អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​មិន​អាច​ទទួល​បាន​ប្រាក់​នេះ​ទេ» ។