អាល្លឺម៉ង់ ៖ តាមប្រភពពី Metro ឱ្យដឹងថា និស្សិតស្រីអាយុ១៨ឆ្នាំម្នាក់ កំពុងប្រកាសលក់ព្រហ្មចារីក្នុងវ៉េបសាយដេញថ្លៃដ៏ល្បីមួយ ដើម្បីរកមើលអ្នកហ៊ានឲ្យថ្លៃខ្ពស់ជាងគេ ។ សម្រាប់មនុស្សទូទៅ គេទុកព្រហ្មចារីសម្រាប់ថ្ងៃរៀបការ ឬសម្រាប់អ្វីផ្សេងៗទៀត។ តែសម្រាប់យុវសិស្សម្នាក់នេះវិញ គឺខុសស្រលះពីអ្នកដទៃ។ ពោលគឺនាងប៉ងចង់បានប្រាក់ទាំងគីបៗ ។
Kim គឺជាកូនកាត់ជនជាតិអូទ្រីស និងអាល្លឺម៉ង់។ នាងកំពុងដាក់លក់ព្រហ្មចារីរបស់ខ្លួន តាមភ្នាក់ងារ Cinderella Escorts ដើម្បីបានលុយយកទៅទិញរថយន្តផ្ទះ និងបង់ថ្លៃរៀនសូត្រ។ ថ្លៃខ្លួនរបស់នាងចាប់ផ្តើមពី១០ម៉ឺនអឺរ៉ូ (ខ្ទង់១១ម៉ឺនដុល្លារ) ដែល២០%នឹងត្រូវបង់ទៅឲ្យខាងភ្នាក់ងារ។
យោងតាមវេបសាយរបស់ភ្នាក់ងារ Cinderella Escorts បានឲ្យដឹងថា ព្រហ្មចារីរបស់ Kim ត្រូវបានទទួលស្គាល់ដោយគ្រូពេទ្យ ដោយកាត់ការពិនិត្យត្រឹមត្រូវ។ ដូចនេះហើយ អ្នកចាប់អារម្មណ៍អាចទៅពិនិត្យមើលបានតាមការមើលដោយភ្នែក។ ខាងវេបសាយបានបញ្ជាក់ទៀតថា នាងចូលចិត្តផឹកទឹកក្រូចច្របាច់ ម្ហូបអាល្លឺម៉ង់ និងផ្កាកូលាប។
នាងផ្ទាល់បាននិយាយថា ខ្ញុំចង់បន្តការសិក្សានៅអាល្លឺម៉ង់ឬក៏នៅទីក្រុងវីយែន។ ជាមួយនឹងលុយដែលខ្ញុំបានពីការដេញថ្លៃព្រហ្មចារី ខ្ញុំនឹងយកវាទៅទិញផ្ទះ បង់ថ្លៃសាលា និងទិញរថយន្តមួយ» ។ នាងបានបញ្ជាក់ទៀតថា នាងនឹងធ្វើដំណើរទៅរកអ្នកហ៊ានឲ្យថ្លៃភ្លាម ប្រសិនបើគេចេញថ្លៃធ្វើដំណើរឲ្យ ៕
ចែករំលែកព័តមាននេះ