ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំជួលចិត្តណាស់ ​នាងអាចទទួលបានក្តី​ស្រឡាញ់ដ៏​ពិត​ប្រាកដ​

6 ឆ្នាំ មុន

ឥណ្ឌា ​៖ តាម​ប្រភព​​ពី​ Metroឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​ធ្លាប់​ត្រូវ​បាន​គេ​ជះ​ទឹក​អាស៊ីត​ បណ្តាលឱ្យ​ខូចមុខមាត់នោះ ត្រូវ​នាង​បាន​​ជួប​ស្នេហ៍​ពិតហើយ កើតឡើង​ដោយសារតែ​ការ​ទូរស័ព្ទ​ច្រ​ឡំលេខ ​​ហើយ​​ពេល​នេះ នាង​ក៏​បាន​ចូល​រង​ការផងដែរ ​។

នាង Lalita Ben Bansi បាន​ជួប​គ្នា​ជាមួយនឹង​ស្វាមី​​របស់​នាង​ លោក Ravi Shankar នៅ​ពេល​នាង​ទូរស័ព្ទ​ច្រ​ឡំលេខ​។ ពួក​គេ​រស់នៅ​ឆ្ងាយ​ពី​គ្នា​១០០០​​ម៉ា​យ តែ​បាន​ស្គាល់គ្នា​ តាម​រយៈ​ការ​ទូរស័ព្ទ​ច្រ​លំ​លេខ​កាលពី​២​ខែ​មុន​។ នាង​បាន​និយាយ​ថា​​ «​ខ្ញុំ​មិន​ធ្លាប់​គិត​​សោះ​ថា ការ​ទូរស័ព្ទ​ច្រ​ឡំលេខ​អាច​ផ្លាស់​ប្តូរជីវិត​ខ្ញុំ​បាន​។ ខ្ញុំ​ពី​ជា​សប្បាយចិត្ត​ណាស់​ ។ ខ្ញុំ​មិន​ដែល​គិត​សោះ​ថា ខ្ញុំ​អាច​រៀប​ការ​បាន​។ គាត់​មានចិត្ត​ស្មោះ និងសេចក្តី​ស្រឡាញ់​មិន​អាច​កាត់ថ្លៃ​បាន​» ។

នាង​បាន​បន្ថែម​ទៀត​ថា​ «គាត់​ដឹង​អ្វី​ទាំង​អស់ពី​ខ្ញុំ​។ ជា​ពិសេស​គឺ​រូបរាង​ខាងក្រៅ​របស់ខ្ញុំ​។ ទោះបីជា​ខ្ញុំ​មើលទៅ​អាក្រក់​ក៏​ដោយ ក៏​គាត់​នៅ​តែ​រៀប​ការ​នឹង​ខ្ញុំ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ដែល​បាន​ស្វាមី​ដូច​រូប​គាត់»

លោក Ravi ដែល​ជា​ស្វាមី​បាន​ប្រាប់​ថា​​ «បេះដូង​របស់​នាង​ពិតជា​បរិសុទ្ធ ហើយ​នេះ​គឺជា​អ្វី​ដែល​សំខាន់​បំផុត»​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នាង Lalita រង​គ្រោះ​​ដោយ​ទឹក​អាស៊ីត ​កាលពី​ឆ្នាំ​២០១២ ដោយ​សមាជិកគ្រួសារ​ម្នាក់​ជះ​ដាក់​នៅ​ពេល​មាន​ទំនាស់​។ នាង​ត្រូវ​ឆ្លង​កាត់​ការ​វះកាត់​ចំនួន​១៧​ដង ។