ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោក​នាដ​កម្ម​! នរណាទៅដឹងថា ​បង្កាន់​ដៃ​ផ្ទះ​​​ឆ្លង​ចរន្ត​​ភ្លើង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ជា​ឪពុកនិង​កូន​បាន​ស្លា.ប់ និង​ម្នាក់​ទៀត​សន្លប់ ក្នុង​ហេតុការណ៍​ឆក់ខ្សែ​ភ្លើង​​ក្នុង​ពេល​មេឃ​កំពុង​​ធ្លាក់​ភ្លៀងរលឹម ​​កើតឡើង កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ស្ថិត​នៅ​ក្នុងភូមិ​ក្រ​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ជា​ឪពុកនិង​កូន​បាន​ស្លាប់ និង​ម្នាក់​ទៀត​សន្លប់ ក្នុង​ហេតុការណ៍​ឆក់ខ្សែ​ភ្លើង​​ក្នុង​ពេល​មេឃ​កំពុង​​ធ្លាក់​ភ្លៀងរលឹម ​​កើតឡើង កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ស្ថិត​នៅ​ក្នុងភូមិ​ក្រ​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​ធឿ​ន ម៉ុ​ន អាយុ​៣១​ឆ្នាំ (​ស្លាប់​) ២-​ឈ្មោះ​ម៉ុ​ន ម៉ៃ អាយុ​១០​ឆ្នាំ (​ស្លាប់​) និង​៣-​ឈ្មោះ​​រ៉េ​ត ធី អាយុ​២៧​ឆ្នាំ (​សន្លប់​) ដែល​ទាំង​៣​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​កើ​តេ​ហ​តុ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​មេឃ​ធ្លាក់​ភ្លៀងរលឹម​ស្រិច​ៗ​នោះ កូនប្រុស​បាន​ដើរទៅ​លើ​ផ្ទះ ដោយ​កាន់​តោង​បង្កាន់​ដៃ​ដែក ដោយ​មិនដឹង​ថា មាន​ច​រន្ធ​ភ្លើង​នោះ​ទេ ។ ស្រាប់តែ​ឆក់​កូនប្រុស​ភ្លាម​ៗ ពេល​នោះ​ឪពុក​ឃើញ​ក៏​រត់ឡើង​ទៅ​ជួយ ហើយ​ក៏​ឆក់​ទាំង​ឪពុក​ទៀត បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។ លុះ​បុរស​ម្នាក់​ទៀត ឃើញ​ក៏​បាន​រត់ឡើង​ទៅ​ជួយ ក៏​បណ្តាល​ឱ្យ​រហូត​សន្លប់​តែ​ម្តង ។ ក្រោយ​ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ដោយ​ម្នាក់​ៗ​នាំ​គ្នា​រត់​មក​ជួយ​សង្គ្រោះ តែ​អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយ ។