ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​របួសធ្ងន់​២​នាក់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​វេ​ង​ស្រេង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​អ្នក​ជិះ​ម៉ូតូ​បុក​អ្នក​ដើរ

រាជធានី​ភ្នំពេញ ៖ (Update) នៅ​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​អ្នក​ជិះ​ម៉ូតូ​បុក​អ្នក​ដើរ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់​ផង​ដែរ​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ដើរ​កាន់​ផ្ទាំង​កញ្ចក់​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី ឡេ​ត ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-9181 ជិះ​គ្នា​៣​នាក់​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ប៉ះ​ផ្ទាំង​កញ្ចក់ ហើយ​ម៉ូតូ​បាន​ជ្រុល​ល្បឿន​ទៅ​បុក​នឹង​បង្គោល​ភ្លើង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​បែក​ប្រអប់មាត់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​រង​របួសធ្ងន់ ចំណែកឯ​អ្នក​ដើរ​កាន់​កញ្ចក់​រង​របួសស្រាល ដោយ​ឃើញ​ហេតុការណ៍​បែប​នេះ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ជន​រង​ដែល​បាន​ស្លាប់​នោះ​មានឈ្មោះ ទៀង ចាន់​ណា​រុន អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​បុរី​សន្តិភាព​២ សង្កាត់​ពងទឹក ខណ្ឌដង្កោ​។ មានស្រុក​កំណើត​នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​វិហារ​លួង ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​។ រីឯ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទាំង​២​នាក់​នោះ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ឯកជន​មួយ ដឹក​យក​ទៅ​ព្យាបាល​៕