ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បាល់ទាត់​អាយុក្រោម​១៧​ឆ្នាំ កម្ពុជា​ឈ្នះ​ក្រុង​ហូ​ជី​មិ​ញ​២-០

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ក្រុមកីឡា​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា ប្រកួត​ឈ្នះ​ក្រុម​កីឡាករ​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​វៀតណាម

ខេត្តស្វាយរៀង ៖ ក្រុមកីឡា​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា ប្រកួត​ឈ្នះ​ក្រុម​កីឡាករ​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​វៀតណាម ក្រុង​ហូ​ជី​មិ​ញ ចំនួន​ពីរ​គ្រាប់​ទល់​នឹង​សូន្យ (​គឺ​កម្ពុជា​ស៊ុត​ចូល​២​គ្រាប់ វៀតណាម​សូន្យ​)​។ ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា ជាមួយ ក្រុង​ហូ​ជី​មិ​ញ វៀតណាម​នេះ​បាន​ចាប់ផ្តើម​ពី​វេលា​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៦ ឧសភា ២០១៧​នេះ នៅ​កីឡាដ្ឋាន​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

ក្នុង​ឱកាស​នោះ​ដែរ​ក៏​មានការ​អញ្ជើញ​ជា​គណៈអធិបតី​ពី​លោក ស៊ា​ន បូ​រ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុ​ជន និង​កីឡា លោក សៅ សុខា ប្រ​ធា​សហ​ព​ន្ធ័​កីឡាបាល់ទាត់​កម្ពុជា លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង និង​គណៈប្រតិភូ​កីឡា កម្ពុជា​-​វៀតណាម ព្រមទាំង​មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជា​ច្រើន​កុះករ​ថែម​ទៀត​ផង​។ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហ​ព​ន្ធ័​កីឡាបាល់ទាត់​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កីឡា​ដើម្បី​សុខភាព​បម្រើ​ការ​រៀនសូត្រ ការ​កម្សាន្ត​សប្បាយ មិត្តភាព បង្កើត​ទីផ្សារ​ការងារ រក្សា​បរិស្ថាន សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថិរភាព​នយោបាយ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ទប់ស្កាត់ និង​រារាំង​រាល់​ភាព​អសកម្ម​នានា​ក្នុង​សង្គម​ដូច​ជា គ្រឿងញៀន ជំងឺអេដស៍ គ្រោះថ្នាក់​ចរាចរណ៍ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ការពារ​បរិស្ថាន សម្អាត​អនាម័យ ដាំ​ដើមឈើ ដើម្បី​ជីវិត​យើង​ទាំងអស់​គ្នា​ស្រស់បំព្រង និង​ដើម្បី​កសាង​កិត្តិយស​ជូន​ជាតិ​តាម​រយៈ​ការ​ប្រកួត​កីឡាបាល់ទាត់​នោះ​។

ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ក្នុង​តង់​ទី​១ ក្រុម​កីឡាករ​កម្ពុជា គឺ​កីឡាករ​ពាក់​ស្លាក​លេខ​៩​កម្ពុជា ស៊ុត​បញ្ចូល​ទី របស់​វៀតណាម​បាន​២​គ្រាប់ ទល់​និង​សូន្យ​។ នៅ​ក្នុង​តង់​ទី​២ ការ​ប្រកួត​កាន់តែ​ស្វិតស្វាញ ខាង​កីឡាករ​វៀតណាម​សម្រុក​មក​លើ​កីឡាករ​កម្ពុជា​មានឱកាស​ស៊ុត​បញ្ចូល​ទី​ចំនួន​២​លើក ក៏​ប៉ុន្តែ​អ្នកចាំទី​កម្ពុជា​ជួយ​សង្គ្រោះ​ចាប់​បាល់​បាន​ទាំង​២​គ្រាប់ រីឯ​កីឡាករ​កម្ពុជា​ក៏​មា​នា​ឱកាស​ជា​ច្រើន​លើក​ដែរ​តែ​ធ្វើ​មិន​បាន​សម្រេច ដូច្នេះ​លទ្ធផល​កីឡាករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យកឈ្នះ លើ​កីឡាករ​វៀតណាម​២​គ្រាប់​ទល់​នឹង​សូន្យ​៕