ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ ព្រោះ​មិន​បំពេញ​កាតព្វកិច្ច​លើ​ទឹកប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ជា​ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ជា​ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ឧសភា​នេះ ពាក់​ពន្ធ​ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​។ ជនជាប់ចោទ​ឈ្មោះ ZHOU WE (​ស៊ូ វ៉េ​) ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​ជា​អាជីវករ ស្នាក់​នៅផ្ទះ​លេខ​៣៤៧ មហាវិថី​ម៉ៅ​សេ​ទុង សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រុក​កំណើត​នៅ​ប្រទេស​ចិន​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​លោក សេង លាង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជន​ជាប់​ចោ​ត្រូវ​បាន​វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​រួច​ហើយ​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​ចំនួន​៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​មាន​ប្រាក់​ពិន័យ​មួយ​ចំនួន​ទៀត​។ សាលក្រម​នេះ​ត្រូវ​បាន​ជំនុំជម្រះ​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​២០ មក​រា ២០១៧ និង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៥ មក​រា ដោយ​កំបាំង​មុខ​ជនជាប់ចោទ តែ​ចំពោះ​មុខ​មេធាវី​ដើមបណ្តឹង​។

ក្រោយ​ពី​សាលក្រម​ចូល​ស្ថាពរ​ជនជាប់ចោទ​មិន​បាន​យក​ប្រាក់​សង​ដើមបណ្តឹង និង​បង់ប្រាក់​ពិន័យ​ចូល​ជា​ថវិការ​រដ្ឋ​ទេ ថែម​ទាំង​គេចវេស​ទៀត​ផង​។ ហេតុ​ដូច្នោះ​ហើយ​បានជា​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន ពេល​នេះ​ជន​ជាប់​កំពុង​ស្ថិត​ការ​សាកសួរ​របស់​ចៅក្រម ៕