ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ធ្វើការ​ចាប់ខ្លួន​បាន ក្នុង​ខណៈ​ពេល​ដែល​អ្នក​ទាំងនោះ កំពុង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​សកម្មភាព សេព​គ្រឿងញៀ.ន​យ៉ាង​ជក់ចិត្ត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង មិន​គិត​ពី​ការ​ធ្វើ​ការងារ​រកស៊ី​នោះ​ឡើយ ហើយ​នគរបាល​ក៏​បាន​ប្រាប់​ថា ជន​ទាំងនោះ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​ផង​ដែរ ។

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ធ្វើការ​ចាប់ខ្លួន​បាន ក្នុង​ខណៈ​ពេល​ដែល​អ្នក​ទាំងនោះ កំពុង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​សកម្មភាព សេព​គ្រឿងញៀន​យ៉ាង​ជក់ចិត្ត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង មិន​គិត​ពី​ការ​ធ្វើ​ការងារ​រកស៊ី​នោះ​ឡើយ ហើយ​នគរបាល​ក៏​បាន​ប្រាប់​ថា ជន​ទាំងនោះ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ផង​ដែរ ។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ណ្រី​ង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ទី​១.​ឈ្មោះ ព្រាប លក្ខ​ណ៏ អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ទី​២.​ឈ្មោះ អឿ​ន តុលា អាយុ​២៦​ឆ្នាំ មុខរបរ​ជួសជុល​ទូរស័ព្ទ ទី​៣.​ឈ្មោះ សុខ សុភាព អាយុ​៣១​ឆ្នាំ និង​ទី​៤.​ឈ្មោះ សុខ សុ​ផេ​ន អាយុ​២៨​ឆ្នាំ អ្នក​ទាំង​៤​នាក់​នោះ​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ គឺជា​មុខសញ្ញា​ប្រើប្រាស់ ហើយ​ក៏​ជួញដូរ​គ្រឿងញៀន​ផង​ដែរ ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​ទាំងនោះ​បាន​ប្រមូលផ្ដុំ​គ្នា​សេព​គ្រឿងញៀន នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ ខណៈនោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ បាន​រាយ​ការ​ណ៏​ជូន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ទើប​កម្លាំង​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ទាំង​សម្បុក​តែ​ម្ដង ។

ដោយនៅ​ក្នុង​ពេល​នោះ​កម្លាំង​នគរបាល​ដកហូត​បាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន និង​ម៉ូតូ​ម៉ាក គុប​ជ្រុង ព​ណ៏​ទឹកប្រាក់​មួយ​គ្រឿង​ផង​ដែរ ។ បន្ទាប់​មក​នគរបាល​បាន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕