ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​ប្រុស​ស្រី​និង​ភេទ​ទី​3​ចំនួន​10​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​អន្តរា​គម៍

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​អន្តរា​គម៍ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង ប៉ុស្តិ៍​នគរបាល​ស្វាយ​ដង្គំ​កំពុង​ចុះ​ល្បាត​ក៏​ឃើញ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​ស្រី​មាន​ប្រុស​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​១០​នាក់​ក្នុង​នោះ​មាន​៩​នាក់​មាន​សារធាតុ​ញៀន និង​ម្នាក់​គ្មាន​រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ ។ ក្នុង​ប្រតិបត្តិការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ​ធ្វើ​ឡើង​ចាប់តាំងពី​ម៉ោង​១២​យប់​រហូត​ដល់​ម៉ោង​១២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​តាម​មាត់​ស្ទឹង និង​តាម​ម្តុំ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម និង​នៅ​សួនច្បារ អ៊ុ​ង​អឿ​ន ក្នុង​ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ ហង្ស សុ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា ដោយ​យ​មានការ​ចង្អុល​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ា​ន់​នី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឱ្យ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ទាំងអស់​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​កិច្ច​ការពារ​ថែរក្សា សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់​សង្គម ឱ្យ​បាន​ល្អ​ប្រសើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ទូ​ទាំង​ខេត្តសៀមរាប ។ ជាក់ស្តែង​នៅ​យប់​វេលា​ម៉ោង​១២​យប់​រហូត​ដល់​ម៉ោង​១២​និង​៣០​ឈាន​ចូល ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល របស់​លោក​បាន​សហការ​ជាមួយ កម្លាំង​អន្តរា​គម៍ និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ធ្វើការ​ឃាត់ខ្លួន​ពួក​ក្រុម​ក្មេង​ទំនើង​ចំនួន​១០​នាក់​(​ស្រី​២​នាក់ ភេទ​ទី​បី​២​នាក់ ប្រុស​៦​នាក់​) រួច​នាំ​យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​ផង​ដែរ ។ 

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​រក​សារធាតុ​ញៀន​ទៅ​លើ​ក្រុម​ក្មេង​ទំនើង​ប្រុស​ស្រី​ទាំង​១០​នាក់​នោះ​ឃើញ​ថា ជនសង្ស័យ​ប្រុស​ស្រី​៩​នាក់​មាន​សារធាតុ​ញៀន និង​ម្នាក់​ជា​ភេទ​ទី​៣​គ្មាន​សារធាតុ​ញៀន ។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៩​នាក់​ក្នុង​នោះ​មាន​ភេទ​ទី​៣​ម្នាក់​ត្រូវ​បាន​កម្លាំង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត ទៅ​ឱ្យ​ខាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។ ចំណែក​ភេទ​ទី​៣​ម្នាក់​ទៀត​មិន​មាន​សារធាតុ​ញៀន និង​បទល្មើស​ព្រហ្មទណ្ឌ​ទេ ដូច្នេះ​កម្លាំង​នគរបាល​ជំនាញ​កំពុងធ្វើការ​អប់រំ​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕