ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវណ្ណ មក​រា ត្រូវ​មហាជន​បន្ទោស​រឿង​បែកបាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​សុវណ្ណ មក​រា បាន​ឆ្លើយ​តប​អ្នក​នាង​ឈិ​ន សុធា​រី ដែល​បាន​វាយប្រហារ​នារី​មា្ន​ក់ ​និង​ចោទ​ថា​ជា​អ្នក​បំបែកបំបាក់​ជីវិត​ប្តី​ប្រពន្ធ​របស់​នាង ។ លោក​ស្នើ​កុំឱ្យ​សុធា​រី​អូស​អ្នក​ដទៃ​ពាក់ព័ន្ធ​ទៅ​

រាជធានី​ភ្នំពេញ ៖ លោក​សុវណ្ណ មក​រា បាន​ឆ្លើយ​តប​អ្នក​នាង​ឈិ​ន សុធា​រី ដែល​បាន​វាយប្រហារ​នារី​មា្ន​ក់ ​និង​ចោទ​ថា ​ជា​អ្នក​បំបែកបំបាក់​ជីវិត​ប្តី​ប្រពន្ធ​របស់​នាង ។ លោក​ស្នើ​កុំឱ្យ​សុធា​រី​អូស​អ្នក​ដទៃ​ពាក់ព័ន្ធ​ទៅ​លើ​បញ្ហា​បែកបាក់ ក្នុង​ពេល​ការ​បែកបាក់​ចំណងអាពាហ៍ពិពាហ៍​នេះ​មិន​អាច​ត្រឡប់​ក្រោយ​បាន​វិញ​ទេ ។

លោក​សុវណ្ណ មក​រា ចាត់​ទុក​ការ​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​បរិហារ​ទៅ​លើ​នារី​ម្នាក់​ពី​អ្នក​នាង​ឈិ​ន សុធា​រី គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ ខណៈ​ពេល​ការ​លែងលះ​ជា​ផ្លូវការ​គឺ​រង់ចាំ​ការ​សម្រេច​ពី​អាជ្ញាធរ ។

តាម​សំ​ណេ​រដែ​ល​លោក​សុវណ្ណ មក​រា សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​«​សុំ​ទោស​ផង​ប្អូនស្រី​រាជិនី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិ​តិ្ត​យស​ប្អូនស្រី​ហើយ ! ហើយ​ខ្ញុំ​ក៏​សូម​ប្រាប់​ទៅ​អតីត​ឧត្តម​ភរិយា​ខ្ញុំ​ផង​ថា ផ្លូវ​ជីវិត​របស់​យើង​ទាំង​ពីរ​នាក់​ បើ​ទោះជា​រង្គោះរង្គើ​យ៉ាងណា ក៏​សូមកុំ​អូស​ទាញ​អ្នក​ដទៃ​ឱ្យ​ចូល​មក​ពាក់ព័ន្ធ មួយ​លើក​ជា​ពីរ​លើក​ដូច្នេះ​ឱ្យ​សោះ វា​មិន​មាន​ផល​ល្អ​សម្រាប់​​​គេ​ទេ ។ រឿង​យើង​ទាំង​ពីរ​នាក់ បើ​ធ្ងន់​យ៉ាងណា​ក៏​ពួក​យើង​អាច​ប្រឈម​មុខ​នឹង​គ្នា​បាន​ដែរ ហើយ​រវាង​យើង​ទាំង​ពីរ​នាក់​ត្រូវ​បញ្ចប់​ទៅ​ហើយ ពួក​យើង​រង់​ចាំតែ​ការ​សម្រេច​របស់​សាលា​សង្កាត់​បញ្ចប់​គ្នា​ប៉ុណ្ណោះ អីុចឹង​សូម​អូន​កុំ​លាប​ពណ៌​គ្នា​អី ! ការ​បរាជ័យ កើត​ចេញពី​ខ្លួន​យើង​ណា​អូន​» ។

ការ​ឆ្លើយ​តប​ពី​លោក​សុវណ្ណ មក​រា នេះ​បន្ទាប់​ពី​អ្នក​នាង​ឈិ​ន សុធា​រី ទម្លាយ​មុខមាត់​ស្រី​ស្នេហ៍​របស់​លោក និង​បាន​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ទៅ​លើ​នារី​ម្នាក់​នោះ ។

ឈិ​ន សុធា​រី បាន​ទម្លាយ​ឈ្មោះ​នារី​ម្នាក់​នោះ​ថា ​ឈ្មោះ ​Ya baby (​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​) ខណៈ​ពេល​ដែល​នាង​ហៅ​នារី​ម្នាក់​នោះ​ថា ​ជា​រាជិនី​តារា​ម៉ូ​ដែល ហៅ​រាជិនី​ផ្នែក​ពូកែ​យក​ឫកពា យកប្តី​គេ ឱ្យ​ភ្នែក ភ្នែកមាន់ព្រៃ ឃើញ​ប្រុស​មិន​បាន ឱ្យ​តែ​ទាក់​បាន​គេ​ស្រលាញ់​ខ្លួន គឺ​សប្បាយចិត្ត​ហើយ ។

សារ​របស់​លោក​សុវណ្ណ មក​រា ត្រូវ​មហាជន​ជា​ច្រើន​សរសេរ​ស្តីបន្ទោស​ដោយ​ចាត់ទុកជា​សម្តី​បង្ហាញ​ពី​មនុស្ស​មិន​ទទួលខុសត្រូវ និង​បាន​ទម្លាក់​កំហុស​ឱ្យ​គេ​ មើលងាយ​ភរិយា​របស់​ខ្លួន​ទៅ​វិញ ៕