ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ឃោ​ឃៅ​ណាស់​…! កា.ប់​ប្រហារ​ប្រពន្ធ​បោះ​ចូល​ក្នុង​ស្រះ​ទឹក​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​ស្លា.ប់​យ៉ាង​អាណោច​អា​ធ​ម័​ដោយ​ប្តី​កំណាច​ផឹកស្រា​ស្រវឹង​កើត​ភ្លើង​ប្រច័ណ្ឌ​ដូច​កម្រោលចូល

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​ដោយ​ប្តី​កំណាច​ផឹកស្រា​ស្រវឹង​កើត​ភ្លើង​ប្រច័ណ្ឌ​ដូច​កម្រោលចូល​កាប់​ប្រហារ​ប្រពន្ធ​ចំនួន​៤​ពូថៅ​ចំ​ក្បាល​ផុង​លលា​ដ៏ និង​ចាក់​១​កំ​បិត​ចុង​ស្រួច​ចំ​រន្ធ​ត្រចៀក​ខាងស្តាំ​សន្លប់​នៅ​ក្នុង​ថ្លុកឈាម និង​លើក​បី​យក​ទៅ​ទម្លាក់​ចូល​ក្នុង​ទឹកស្រះ​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័ ។ ករណី​កាប់​ប្រហារ​ប្រពន្ធ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ នៅ​ភូមិ​នា​រា​ទេ​ន ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ សុក សុភាព អាយុ​៣២​ឆ្នាំ រីឯ​ប្តី​កំណាច​ឈ្មោះ សូ គន់ អាយុ​៣១​ឆ្នាំ ។ 

ប្រភព​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ជញ្ជាត់​ត្រី​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​រហូត​ម៉ោង​៤​ល្ងាច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ត្រី​កន្លះ​ធុង​ប៉េ​ត្រូ រីឯ​ប្តី​ទៅ​ផឹកស៊ី​នៅផ្ទះ​អ្នក​ជិតខាង​រហូត​ដល់​ម៉ោង​៦​ល្ងាច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។ លុះ​ម៉ោង​៨​និង​៣០​នាទី​យប់​ស្រាប់តែ​ឮ​សូរ ភូស​ៗៗៗ​ផ្ទួន​គ្នា និង​ឮ​កូន​ៗ​ស្រែកយំ ហើយ​ឮ​បុរស​ជា​ប្តី​សំឡុត​ថា កុំ​យំ​ប្រយ័ត្ន​អញ​សម្លាប់​ចោល ។ ក្រោយមក​កូនស្រី​រត់​ចេញពីផ្ទះ​ស្រែក​ឆោឡោ​ថា អ៊ំអើយ​ជួយ​ម៉ែ​ខ្ញុំ​ផង​ពុក​វាយ​ម៉ែ​ទម្លាក់​ទឹកស្រះ​ស្លាប់​ហើយ​ជួយ​ផង​ៗ ។ អ្នកស្រុក​ក៏​រត់​មក​ជួយ ហើយ​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​អ្នកស្រុក​ក៏​នាំ​គ្នា​លើក​ជន​រង​គ្រោះ​ចេញពី​ក្នុង​ទឹក​មក​លើគោក តែ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​បន្សល់​ទុក​កូនស្រី​ប្រុស​តូច​ៗ​ពី​នាក់​ឲ្យ​កំព្រា ។ 

លោកយាយ សុក វ៉ាំ​ង អាយុ​៦៦​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​ជន​រង​គ្រោះ រួម​នឹង​ចៅ​ទាំង​ពីរ​បាន​លើកដៃ​សំពះ​សុំ​ឲ្យ​សប្បុរសជន​ជួយ​ពួក​គាត់​ផង ពួក​គាត់​គ្មាន​លទ្ធភាព​ធ្វើបុណ្យ​ឲ្យ​កូនស្រី​ទេ ហើយ​ក៏​គ្មាន​លទ្ធភាព​ចិញ្ចឹម​ចៅ​ឲ្យ​បាន​រៀនសូត្រ​ដែរ​ដោយ​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់ សូម​សប្បុរសជន​មេត្តា​ជួយ​ផង ។ សព​ស្ត្រី​រង​គ្រោះ​បាន​បូជា​នៅ​ខាង​មុខ​ផ្ទះ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោ​២​រសៀល ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ប្តី​កំណាច​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ៕