ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់នៅ​ក្នុង​សហ​គម​ន៏​ប្រឡាយ​ស្ទឹង​មាន​ជ័យ​នឹង​ទទួល​បាន​កម្មសិទ្ធិ​ដី​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ នេះ​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ជួប​សំណេះសំណាល

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ នេះ​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជាង​៤៨៤​គ្រួសារ រស់នៅ​ក្នុង​សហគមន៍​តំបន់​ប្រឡាយ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ដើម្បី​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ស្ទឹង​មាន​ជ័យ និង​ការ​ពិនិត្យ​លទ្ធភាព​នៃ​ផល​ប៉ះពាល់​គម្រោង​នេះ​មុន​ការ​កាត់​ដី​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​តាម​ការ​ស្នើ​សុំ​ពី​ចៅសង្កាត់ និង​អភិបាល​ខណ្ឌមានជ័យ ។ ស្រប​ពេល​ដែល​សហគមន៍​មួយ​ចំនួន​ដែល​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់ ។ 

តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា សហគមន៍​ប្រឡាយ​ស្ទឹង​មាន​ជ័យ​មាន​ចំនួន​៨​សហគមន៍ ដែល​មាន​ចំនួន​៤១៦​ខ្នង​ផ្ទះ ដី​ទំនេរ​៦១ ចំនួន​៤៨៤​គ្រួសារ ស្មើនឹង​២១២៩​នាក់ ៕