ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​លោក​តា​ហ្វ៊ុ​យ​ហ្សូ​ផង​… អាណិត​គាត់​ណាស់​.. ធ្លាក់ខ្លួន​ឈឺ​រហូត​ប្រកាស​លក់​ផ្ទះ​!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ដឹង​ថា លោកតា​ហ្វ៊ុ​យ​ហ្សូ រង​ជំងឺ​ជា​ច្រើន​បាន​សម្តែង​ការ​អាណិត​គាត់ ហើយ​ខ្លះ​បាន​ជួយ​ឧបត្ថម្ភ ដើម្បី​បាន​ដោះស្រាយ ។ យ៉ាងណា​ពេល​នេះ ទំនង​លោកតា​យ៉ាប់​យឺន​ផ្នែក​

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ដឹង​ថា លោកតា​ហ្វ៊ុ​យ​ហ្សូ រង​ជំងឺ​ជា​ច្រើន​បាន​សម្តែង​ការ​អាណិត​គាត់ ហើយ​ខ្លះ​បាន​ជួយ​ឧបត្ថម្ភ ដើម្បី​បាន​ដោះស្រាយ ។ យ៉ាងណា​ពេល​នេះ ទំនង​លោកតា​យ៉ាប់​យឺន​ផ្នែក​លុយកាក់​ព្យាបាល​ហើយ ទើប​បានជា​សុខ​ៗ​ប្រកាស​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​បែប​នេះ​។

ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sou Savang ដែល​ជា​ឈ្មោះ​ពិត​របស់​តារា​កំប្លែង​ជើង​ចាស់​នេះ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​អំពី​ព័ត៌មាន​លម្អិត​ក្នុង​ការ​លក់​ផ្ទះ​។ ហើយ​មាន​គណនី​ជា​ច្រើន​បាន​ចូល​ឆ្លង​ឆ្លើយ Comment នៅ​លើ​សារ​មួយ​នោះ ទាក់ទង​នឹង​មូលហេតុ​នៃ​ការ​ប្រកាស​លក់​ផ្ទះ​លោកតា​ហ្វ៊ុ​យ​ហ្សូ​។ ដោយ​លោកតា​បាន​ឆ្លើយ​តប​ថា គឺ​ដោយសារ​តែ​ត្រូវការ​ប្រាក់​សម្រាប់​ព្យាបាល​ជំងឺ​បន្ត​។

តារា​កំប្លែង​ជើង​ចាស់​ដែល​ឆ្លៀត​ចិញ្ចឹម​ក្មេង​កំព្រា​ក្រីក្រ​ជា​ច្រើន​នាក់ ហើយ​មួយ​រយៈ​នេះ​បាន​ឈឺ​ជា​ទម្ងន់​សម្រាក​ព្យាបាល​នៅផ្ទះ​អស់​ជា​ច្រើន​ថ្ងៃ ។

យ៉ាងណា​ក្តី​អ​កា​រៈ​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​របស់​តារា​កំប្លែង​លោកតា ពុ​យ​ហ្សូ បាន​និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយសារ​ជំងឺថ្លើម​ធ្ងន់ធ្ងរ ។ នេះ​បើ​តាម​ភរិយា​លោកតា​បាន​ប្រាប់។ លោកតា​មិន​ត្រឹម​ឈឺ​ជំងឺថ្លើម​ទេ សូ​ម្បី​តែ​ផ្នែក​ក្បាលជង្គង់ ក៏​មាន​សភាព​ខ្សោយ​ទៅ​ៗ​ដើរ​លេង​ចង់បាន ហើយ​ប្រើ​ថ្នាំ​ជំនួយ​រហូត​មក ។

លោកតា​បាន​ឈឺ​រយៈពេល​យូរ​ខែ​មក​ហើយ និង​អាណិត​ក្មេង​ៗ​ដែល​ត្រូវ​រស់នៅ​មណ្ឌល​ផង​ចាយវាយ​ផង បើ​មួយ​ថ្ងៃ​ហោច​ណាស់​ចំណាយ​ម្ភៃ​ម៉ឺន​រៀល​លើ​ម្ហូបអាហារ និង​ថ្លៃ​រៀន​។ បើ​ពេល​នេះ ឈឺ​ធ្ងន់​នៅ​សម្រាក​ក្នុង​ពេទ្យ​ទៅ​ហើយ តើ​ក្មេង​ៗ​ទៅ​ជា​យ៉ាងណា?