ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ច្រក​ទ្វា​ព្រំដែន ឃាត់ខ្លួន​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់ ក្រោយ​រក​ឃើញ​…

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ឃាត់ខ្លួន​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់ ក្រោយ​ឆែក​រក​ឃើញ​ថ្នាំ​គ្រាប់ និង​ថ្នាំ​ម្សៅ​មួយ​ចំនួន​ធំ សង្ស័យ​ថា​ជា​ថ្នាំ​ញៀន​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ដែល​ស្ថិត​នៅ​ក្នុងភូមិ​ក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ឃាត់ខ្លួន​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់ ក្រោយ​ឆែក​រក​ឃើញ​ថ្នាំ​គ្រាប់ និង​ថ្នាំ​ម្សៅ​មួយ​ចំនួន​ធំ សង្ស័យ​ថា​ជា​ថ្នាំ​ញៀន​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ដែល​ស្ថិត​នៅ​ក្នុងភូមិ​ក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

មន្ត្រី​ប៉ូ​លី​ស​អន្តោ​ប្រវេ​ស​ន៌​ច្រក​ទ្វា​អន្តរជាតិ​បន្ទាយ​ចក្រី បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ វៀង ហាង​ហ៊ិ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុង​ធី ឃុំ​ផុង​ប៊ិ​ន ស្រុក​តាំង​ហុង ខេត្ត​ដុ​ង​ថាប់ ប្រទេស​វៀតណាម ។ ចំ​ណែ​ថ្នាំ​ដែល​រក​ឃើញ​នៅ​ក្នុង​ខ្លួន​របស់​គេ​មាន​២​ប្រភេទ គឺ​ថ្នាំ​ប្រភេទ​គ្រាប់​ពណ៌​លឿង​ចំនួន ៩៩៩​គ្រាប់ និង​ប្រភេទ​ម្សៅ​ពណ៌​ស្លឹកឈើ​ចាស់​ចំនួន ៥​ថង់ ដែល​មាន​ទំងន់​សរុប​ស្មើនឹង ៥,៨៧​គីឡូក្រាម ។ មន្ត្រី​ប៉ូ​លី​ស​អន្តោ​ប្រវេ​ស​ន៌​ដដែល​នេះ​បាន​បញ្ជាក់​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដឹក​កេះ​មួយ និង​កំប៉ុង​នំ​បង្កង​មួយ ធ្វើ​ដំណើរ​ឆ្លងកាត់​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ដើម្បី​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ពេល​កម្លាំង​ប៉ូ​លី​ស​អន្តោ​ប្រវេ​ស​ន៌ ដែល​ប្រចាំការ​នៅ​មាត់ច្រក​ទ្វា​ត្រួតពិនិត្យ​លើ​ប៉ា​ស្ព័​រ បែរជា​ឃើញ​មាន​ភាព​មិន​ប្រក្រតី គឺ​ប៉ា​ស្ព័​រ​មិនឃើញ​មាន​ប្រថាប់ត្រា​ឆ្លង់កាត់​ពី​មន្ត្រី​ច្រក​ទ្វា​ព្រំដែន​ទេ ទាំង​ខាង​ខ្មែរ និង​ខាង​វៀតណាម ។ ដោយ​ឃើញ​មាន​ភាព​ខុស​ប្រក្រតី​បែប​នេះ ទើប​កម្លាំង​ប៉ូ​លី​ស​អន្តោរ​ប្រវេ​ស​ន៌​ធ្វើការ​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ឆ្លើយ​រដាក់រដុប​ខុស​ប្រក្រតី លុះ​ពេល​ត្រួតពិនិត្យ​ទំនិញ​ដែល​គេ​យក​មក​ជាមួយ ស្រាប់តែ​រក​ឃើញ​ថ្នាំ​ជា​ច្រើន ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង និង​បាន​នាំ​ខ្លួន​ជនសង្ស័យ និង​ថ្នាំ​ទាំងនោះ​យក​មក​ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច ចាត់ការ​បន្ត​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ។ លោក ជៃ សេង​ហ៊ា​ង អធិការ​នគរបាល​ស្រុក​ព្រះស្តេច​បាន​ឲ្យ​ដឹង​ថា ថ្នាំ​ទាំងនោះ​យើង​សង្ស័យ​ថា​អាច​ជា​សារធាតុ​ញៀន ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ដឹង​ថា វា​ជា​ថ្នាំ​ញៀន​ប្រភេទ​អ្វី​នោះ​ទេ គឺ​ត្រូវ​យក​ទៅ​ធ្វើតេស្ត​មើល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សិន ទើប​ដឹង​ថា​វា​ជា​ថ្នាំ​ញៀន​ប្រភេទ​អ្វី ដោយឡែក​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន គឺ​មិន​ព្រម​ឆ្លើយ​ការ​ពិត​ដែរ ដោយ​គ្រាន់តែ​ប្រាប់​ថា​មិនដឹង​អ្វី​ទាំងអស់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក​អធិការ​បាន​បញ្ជាក់​ប្រាប់​ថា ថ្នាំ​ទាំងនោះ និង​ត្រូវ​យក​ទៅ​ធ្វើតេស្ត​នៅ​ស្នងការ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ​តែ​ម្តង ហើយ​បើ​រក​ឃើញ​ថា​វា​ពិតជា​ថ្នាំ​ញៀន​មែន​នោះ សមត្ថកិច្ច​ជំនាញ និង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​មេខ្លោង និង​បក្សពួក​ជនល្មើស​ផ្សេង​ៗ​ទៀត ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្នាំ​ទាំងនេះ គឺ​ជនសង្ស័យ​បាន​នាំ​យក​ពី​រាជធានី​ភ្នំពេញ មាន​បំណង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម មិនមែន​នាំ​ចូល​មក​ប្រទេស​ក​ម្ពូ​ជា​នោះ​ទេ ប៉ុន្តែ​គេ​ក៏​មិន​ទាន់​ដឹង​ដែរ​ថា ការ​នាំ​ចេញ​បែប​នេះ​ធ្វើ​ឡើង​បាន​ប៉ុន្មាន​ដង​ហើយ​នោះ​ដែរ ៕