អ្នកទោសជាច្រើនលួចចេញតាមរូងក្រោមដីមួយ
ទីភ្នាក់ងារព័ត៌មានរដ្ឋ AGENCIA BRASIL គូសបញ្ជាក់ថា អ្នកទោសប្រេស៊ីលមួយក្រុមធំមានគ្នាដល់ទៅ៩១នាក់ បានលួចរត់ចេញពីពន្ធនាគារ PARNAMIRIM រដ្ឋ RIO GRANDE DO NORTE ភាគឦសានប្រទេស
ទីភ្នាក់ងារព័ត៌មានរដ្ឋ AGENCIA BRASIL គូសបញ្ជាក់ថា អ្នកទោសប្រេស៊ីលមួយក្រុមធំមានគ្នាដល់ទៅ៩១នាក់ បានលួចរត់ចេញពីពន្ធនាគារ PARNAMIRIM រដ្ឋ RIO GRANDE DO NORTE ភាគឦសានប្រទេស
ទីភ្នាក់ងារព័ត៌មានរដ្ឋ AGENCIA BRASIL គូសបញ្ជាក់ថា អ្នកទោសប្រេស៊ីលមួយក្រុមធំមានគ្នាដល់ទៅ៩១នាក់ បានលួចរត់ចេញពីពន្ធនាគារ PARNAMIRIM រដ្ឋ RIO GRANDE DO NORTE ភាគឦសានប្រទេស តាមរូងក្រោមដីមួយមានប្រវែង៣០ម៉ែត្រ ក្នុងចំណោមអ្នកទោសលួចរត់ចេញទាំងនេះ៩នាក់ត្រូវតាមចាប់បានមកវិញ ហើយអាជ្ញាធរមូលដ្ឋានបានដាក់ពង្រាយកម្លាំងយ៉ាងច្រើនតាមរកអ្នកទោសលួចរត់៨២នាក់ទៀត ។
ការលួចរត់មួយរបស់អ្នកទោសជាច្រើនក៏កើតមានក្នុងរដ្ឋនេះដែរ កាលពីខែមករា ខណៈអ្នកទោស៥៦នាក់លួចរត់ចេញពីពន្ធនាគារ ALCACUZ ពេលមានការបះបោរបង្ហូរឈាមគក្នារវាងអ្នកទោសនៃក្រុមប្រជែងគ្នាបណ្តាលឱ្យមនុស្សស្លាប់២៦នាក់ ។
ជាមួយអ្នកទោសដល់៦២២.០០០នាក់រាយការណ៍ដោយក្រសួងយុត្តិធម៌កាលពីដំណាច់ឆ្នាំ២០១៤ ប្រទេសប្រេស៊ីលជាប្រទេសទី៤លើពិភពលោក ដែលមានមនុស្សជាប់គុកច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ៕
ចែករំលែកព័តមាននេះ