ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉្លេះ! ដាក់​ជាតិ​ផ្ទុះ​ក្នុង​ស្រោម​សំបុត្រ ដើម្បី​បំផ្ទុះអតីត​នាយក​រដ្ឋមន្ត្រី

6 ឆ្នាំ មុន

អតីត​នាយក​រដ្ឋមន្ត្រី​ក្រិ​ក លោក LOUKAS PAPADIMOS រង​របួស​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ដោយសារ​ការ​ផ្ទុះ​ស្រោមសំបុត្រ​ដាក់​ជាតិ​ផ្ទុះ​ក្នុង​រថយន្ត​របស់​លោក​នា​ភាគ​កណ្តាល​ក្រុង​អា​ថែ​ន ។

លោក

អតីត​នាយក​រដ្ឋមន្ត្រី​ក្រិ​ក លោក LOUKAS PAPADIMOS រង​របួស​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ដោយសារ​ការ​ផ្ទុះ​ស្រោមសំបុត្រ​ដាក់​ជាតិ​ផ្ទុះ​ក្នុង​រថយន្ត​របស់​លោក​នា​ភាគ​កណ្តាល​ក្រុង​អា​ថែ​ន ។

លោក LUCAS PAPADEMOS ជា​ប្រមុខ​រដ្ឋាភិបាល​ក្រិ​ករ​វាង​ខែវិច្ឆិកា ឆ្នាំ​២០១១ និង​ខែឧសភា ឆ្នាំ​២០១២ ខណៈ​ប្រទេស​លោក​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ហើយ​ឱ្យ​មានការ​អនុម័ត​បណ្តា​វិធានការ​រឹតត្បិត​ថវិកា ។

យោង​តាម​ទីភ្នាក់ងារ​ជាតិ​ក្រិ​ក ANA ថា លោក LUCAS PAPADEMOS អាយុ​៦៩​ឆ្នាំ ទទួល​ការ​វះកាត់​ព្យាបាល​របួស​ត្រង់​ពោះ និង​ជើង ។ ចំណែក​ទូរទស្សន៍​រដ្ឋ ERT មុន​នេះ​បន្តិច​រាយការណ៍​ថា លោក​ក៏​មាន​បញ្ហា​ខាង​ការ​ដកដង្ហើម​ផង​ដែរ ។

តាម​ទូរទស្សន៍​រដ្ឋ​ថា រថយន្ត​មែរ​សឺ​ដែ​សរប​ស់លោក LUCAS PAPADEMOS ជា​រថយន្ត​ពាស​ដែក​ទើប​អាច​ឱ្យ​លោក​របួសធ្ងន់​គួរសម ពេល​មានការ​ផ្ទុះ​នៅ​ខាងក្នុង​បែប​នេះ ។ អង្គរក្ស​របស់​លោក​២​នាក់​រង​របួសស្រាល ។

ទូរទស្សន៍ ERT ពន្យល់​ថា អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​កំពុង​អាន​សារ​ពេល​សំបុត្រ​មាន​គ្រឿងផ្ទុះ​ស្រាប់តែ​ផ្ទុះ​ឡើង ។ ទោះបីជា​ពុំ​ទាន់​មានការ​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​ត្រូវ​បាន​ធ្វើ​រហូត​ដល់​យប់​ថ្ងៃ​ទី​២៥ ឧសភា ក្តី តែ​ក្រុម​អនាធិបតេយ្យ​មួយ​គឺ​ក្រុម CONSPIRATION DES CELLULES DEFEU ធ្លាប់​ប្រកាស​កាលពី​ខែមីនា ថា ក្រុម​គេ​ជា​ប្រភព​នៃ​ការ​បញ្ជូន​ពី​ប្រទេស​​ក្រិ​ក​ទៅ​កាន់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​ល្លឺ​ម៉​ង់ លោក WOLFGANG SCHAUBLE នូវ​សំបុត្រ​មាន​គ្រឿងផ្ទុះ​មួយ​ដែល​គេ​ប្រទះ​ឃើញ​ទាន់​ពេល ។ ប៉ូលិស​ក៏​វាយតម្លៃ​ផង​ដែរ​ថា ក្រុម​នេះ​ក៏​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​បញ្ជូន​កញ្ចប់​មួយ​មក​កាន់​ទីស្នាក់ការ IMF នៅ​ក្រុងប៉ារីស ដែល​ផ្ទុះ​បណ្តាល​ឱ្យ​នារី​ម្នាក់​របួស​ផង​ដែរ ៕