ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជា​អ្នកនយោបាយ​ត្រូវ​តែ​ហ៊ាន​ឡើង​វេទិកា​ជជែក​គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​អ្នកនយោបាយ​ជើង​ចាស់​ចេះ​តែ​វាយប្រហារ​ពាក្យ​សម្ដី​ដាក់​គ្នា មេ​បក្ស​អំណាច​ខ្មែរ លោក សួន សេរីរ​ដ្ឋា បាន​ស្នើ​ដល់​អ្នកនយោបាយ​ជើង​ចាស់ ពិសេស​នោះ​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង​ឈប់​ផ្លោង​ពាក្យ​សម្តី​ដាក់​គ្នា​តទៅ​ទៀត ដោយ​

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​អ្នកនយោបាយ​ជើង​ចាស់​ចេះ​តែ​វាយប្រហារ​ពាក្យ​សម្ដី​ដាក់​គ្នា មេ​បក្ស​អំណាច​ខ្មែរ លោក សួន សេរីរ​ដ្ឋា បាន​ស្នើ​ដល់​អ្នកនយោបាយ​ជើង​ចាស់  ពិសេស​នោះ​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង​ឈប់​ផ្លោង​ពាក្យ​សម្តី​ដាក់​គ្នា​តទៅ​ទៀត ដោយ​ងាក​មក​ជជែក​ទល់មុខ​គ្នា​វិញ ។
    ​លោក សួន សេរីរ​ដ្ឋា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២៦ ឧសភា​ថា ក្នុង​ពេល​យុទ្ធនាការ​រក​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ អ្នកនយោបាយ​គួរ​ដាក់​ចេញ​នូវ​ដំណោះស្រាយ បស់​ខ្លួន​ដើម្បី​ជួយ​រំដោះទុក្ខ​ធុររ​បស់​ប្រជាពលរដ្ឋ ពោល​គឺ​មិនមែន​អាង​អំណាច ឬ​ប្រើ​ភាសា​អសប្បុរស​ផ្លោង​ដាក់​គ្នា​ពី​ចម្ងាយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​ថែម​នោះ​ទេ​។ លោក​បញ្ជាក់​ថា​ដើម្បី​ជៀសវាង​នូវ​ការ​ប្រើ​សម្ដី​អសុរោះ​ផ្លោង​ដាក់​គ្នា​បែប​នេះ អ្នកនយោបាយ​ចាស់​ថ្មី​ទាំងអស់​ល្មម​មាន​ភាព​ក្លាហាន​ហ៊ាន​ទទួលយក​នូវ​វប្បធម៌​ប្រជាធិបតេយ្យ​គំរូ​គឺ បេក្ខជន​ស្មើ​ឋានៈ​តាំងពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ជាតិ​ត្រូវ​តែ​ឡើង​ជជែក​តទល់​គ្នា​ដើម្បី​បង្ហាញ​សមត្ថភាព​បង្ហាញ​ពី​គំនិត​ដោះស្រាយ​បញ្ហា​ជាតិ ជជែក​ដេញដោល​គ្នា និង​ឆ្លើយ​សំណួរ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ ។
លោក​ថា ធ្វើ​ជា​អ្នកនយោបាយ​កុំ​កំសាក តោះ​យើង​ឡើង​វេទិកា​ជជែក​ដេញដោល​គ្នា ៕