ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេប​ចូល​អស់​៣៦​ឆ្នាំ ហើយ​ទើបតែ​វះ​យក​ចេញ​ពេល​នេះ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Huffington Post បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​៥០​ឆ្នាំ​ម្នាក់ ដែល​មក​ពី​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ត្រូវ​បាន​គ្រូពេទ្យ​វះកាត់​នៅ Suzhou ខេត្ត Jiangsu យក​ប៊ិ​ច​ពីរ​ដើម​ចេញពី​ក្រពះ ក្រោយ​ពេល​លេប​វា​ចូល​អស់​រយៈពេល​៣៦​ឆ្នាំ ។ កាលពី​៣៦​ឆ្នាំ​មុន លោកតា Wang លេប​ប៊ិ​ច​ទាំង​ពីរ​ដើម​នេះ​ចូល ដោយសារ​ចាញ់ល្បែង​ភ្នាល់​គ្នា ។

នៅ​ក្នុង​រូបថត​ដែល​បាន​បង្ហោះ​ចូល​អន​ឡាញ បាន​បង្ហាញ​ពី​សភាព​របស់​ប៊ិ​ច​ពីរ​ដើម ដែល​ទើបតែ​យក​ចេញពី​ក្នុង​ខ្លួន​របស់​លោកតា ។ វា​មាន​សភាព​ល្អ​នៅឡើយ ទោះបី​នៅ​ក្នុង​ពោះ​របស់​លោកតា​អស់​រយៈពេល​៣៦​ឆ្នាំ​ក៏​ដោយ ។ លោកតា Wang ត្រូវ​បាន​គេ​ដឹង​ថា លោកតា​បាន​លេប​វា​ចូល​ជាមួយ​ស្រា តាំងពី​អាយុ​១៤​ឆ្នាំ ។ តាំងពី​ពេល​នោះ​មក លោកតា​មិន​ចាប់អារម្មណ៍​ថា​មាន​ប៊ិ​ច​នៅ​ក្នុង​ខ្លួន​ទេ ។ ទាល់តែ​គេ​ថតកាំរស្មីអ៊ិច​ទើប​លោកតា​នឹកឃើញ​ឡើង​វិញ ។ 

លោកតា​ប្រាប់​ថា លោកតា​គ្មាន​ឈឹ​អ្វី​ទេ​ក្នុង​ពោះ​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។ ក្រោយ​ការ​វះកាត់ លោកតា​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព ៕