ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តស្ទឹងត្រែង បញ្ជា​សាធារណការ​ខេត្ត​សង់ស្ពាន​ឡើង​វិញ

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ លោក ម៉ុម សា​រឿ​ន អភិបាលខេត្ត បាន​ដាក់​ផែនការ​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន សាងសង់​ស្ពាន​ជូន​ប្រជាពលរដ្ឋ​ជា​បន្ទាន់ បន្ទាប់​ពី​ស្ពានឈើ​១​កន្លែង​ឆ្លង​អូរ ស្ថិត​នៅ ភូមិ​បាន​ប៊ុ​ង ឃុំ​ភ្លុក ស្រុក​សេ​សាន ត្រូវ​បាន​បាក់​រលំ ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ។

លោក សរ គឹ​ម​ណាត ប្រធាន​មន្ទីរ​សាធារណៈការ និង​ជញ្ជូន​ខេត្ត​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ថា លោក​បាន​ទទួល​ការ​ចង្អុលបង្ហាញ​ពី លោក​អភិបាលខេត្ត​ហើយ តែ​ខណៈ នេះ ទឹក​កំពុង​ហូរ​ជន់​ជោ ដែល​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​ធ្វើ​ផែ បណ្តោះអាសន្ន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​សិន រហូត​លុះណាតែ​ពេល​ទឹក​ស្រក់ ទើប​កម្លាំង​សាធារណការ​ធ្វើការ​សាងសង់​ស្ពាន​នោះ​ឡើង​វិញ​បាន ។ គួរ​រំលឹក​ថា ស្ពានឈើ​ត​ភ្ជាប់​ផ្លូវ​ក្រួស​ក្រហម​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ទៅ​កាន់​ស្រុក​សេ​សាន ត្រូវ​បាន​បាក់​ដាច់​ស្ទើរ​ទាំងស្រុង ដោយសារ​សម្ពាធ​ទឹក​ហូរ​កាត់​ខ្លាំង​ពេក កាលពី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ នោះ ខណៈ​មេឃ​ធ្លាក់​ភ្លៀង​លាយឡំ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ។ ស្ពាន​នេះ​មាន​ប្រវែង​៤០​ម៉ែត្រ និង​ទទឹង​៣,៧០​ម៉ែត្រ ធ្វើ​ពី​ឈើ​ត​ភ្ជាប់​ផ្លូវ​ក្រួស​ក្រហម តាម​បណ្តោយ​មាត់ទន្លេ ក្នុង​ឃុំ​ភ្លុក ស្រុក​សេ​សាន ។ ប្រភព​ឱ្យ​ដឹង​ថា នៅ​ទូ​ទាំង​ខេត្តស្ទឹងត្រែង បាន​គ្របដណ្តប់​ដោយ​ភ្លៀង និង​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​រង​ការ​ខូចខាត ក្នុង​នោះ​មាន​ស្ពាន​មួយ​ខ្សែ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ឱ្យ​ដឹង​ថា ការ​បាក់​ស្រុត​ស្ពានឈើ​ខាងលើ​នោះ គឺ​កើតឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ហូរ​បុក​សសរស្ពាន​បណ្តាល​ឱ្យ​រលើង​ប៉ើង និង​បាក់​កណ្តាល​ទ្រូង​ស្ពាន​ធ្លាក់​ទាំង​ផ្ទាំង​ចូល​អូរ​តែ​ម្តង ៕