ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​៣នាក់​បើក​ម៉ូតូ​លឿនបង្កការភ្ញាក់ផ្អើល​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ស្រី​ស្អាត​​វ័យក្មេង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន លុះដល់​ផ្លូវ​កោង​ចាក់កួ​ខ្លាំង​ពេក​ក៏​រ​ដួល បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់ នៅ​មុខ​ខារ៉ាអូខេ តន្ត្រី​ខ្មែរ KTV តាម​ផ្លូវ

រាជធានី​ភ្នំពេញ​៖ស្រី​ស្អាត​វ័យ​ក្មេង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន លុះដល់​ផ្លូវ​កោង​ចាក់កួ​ខ្លាំង​ពេក​ក៏​រ​ដួល បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់ នៅ​មុខ​​ខារ៉ា​អូ​ខេ​​ ​តន្ត្រី​ខ្មែរ KTV  ​តាម​ផ្លូវ​លេខ​២០០៤  ភូមិ​ត្រពាំង​ល្វា​ សង្កាត់ ​​​កា​​​​​​កាប​​  ខណ្​ឌ​ពោធិ៍​សែន​ជ័យ ​កាល​ពី​វេលា​ម៉ោង​១១យប់​ថ្ងៃទី​២៥ ខែឧសភា ។

ពួក​នាង​​ទាំង​៣​នាក់​នេះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ជិះ​ម៉ូតូ​ស្គូ ពណ៌​សលាយ​ផ្កាឈូក  ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CI-៧៨១៥  ។ ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ​ក៏​បត់​ឆ្វេង តែ​ដោយ​​​បើក​លឿន​ហើយ​ចាក់កួ​ខ្លាំង​ផង​ក៏​បណ្តាល​ដួល​អូស​ជាង​១០​ម៉ែត្រ តែ​មិន​ជ្រុល​ទៅ​បុក​នារី​ខារ៉ាអូខេ​ដែល​អង្គុយ​ចាំ​ម៉ូយ​នៅ​មុខ​ហាង​ទេ​ ។

ក្រោយ​កើតហេតុ ពួក​នារី​ខារ៉ា​អូខេនៅ​ហាង​នោះបានជួយ​លើក​ម៉ូតូ ហើយពួក​នាង​ទាំង​៣នាក់​ក៏ឡើង​ជិះ​ម៉ូតូ​ទៅ​ព្យាបាល​ដោយ​ខ្លួន​ឯង ៕