ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកឈើ​១​គ្រឿង បើក​លឿន​ក្រឡាប់​ធ្លាក់​ផ្លូវ​៦​ត្រឡប់

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ រថយន្ត​កាម​រី​មួយ​គ្រឿង​ចេញពី​ខេត្តរតនគិរី​ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង​បំណង​ទៅ​ដឹកឈើ​ដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ក្រឡាប់​៦​ត្រឡប់​។

ខេត្តរតនគិរី ៖ រថយន្ត​កាម​រី​មួយ​គ្រឿង​ចេញពី​ខេត្តរតនគិរី​ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង​បំណង​ទៅ​ដឹកឈើ​ដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ក្រឡាប់​៦​ត្រឡប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ឧសភា ២០១៧​នេះ លើ​កំណាត់​ផ្លូវជាតិ ៧៨ ស្ថិត​ត្រង់​ចំណុច​អូរ​សូរ ក្នុងភូមិ​ក្បាល​រមាស​ឃុំ​ក្បា​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ព្រំប្រទល់​ខេត្តរតនគិរី​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​បាន​សាច់ញាតិ​ដែល​ទៅ​ជួយ​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ក្រឡាប់​នេះ​មុន​ពេល​កើតហេតុ​បើក​ចេញពី​ភូមិ​ក្រ​ពាំង​ហម ឃុំ​ក្រ​ពាំង​ក្រហម ខេត្តរតនគិរី ដែល​ជា​លំនៅ​ឋាន​ជន​រង​គ្រោះ​។

រថយន្ត​ដែល​ក្រឡាប់​នេះ​ស៊េរី​កាម​រី ស៊េរី​៩៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-2054 ជិះ​គ្នា​បី​នាក់​ក្នុង​រថយន្ត​បំណង​ទៅ​ដឹកឈើ​ប្រណីត​នៅ​ភូមិ​ច្រប​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង តែ​ទៅ​មិន​ទាន់​គោលដៅ​នោះ​ទេ មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង​ហើយ​តៃកុង​ឡាន​បើក​ល្បឿន​លឿន​ទើប​បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ទៅ​ខាងឆ្វេង​ផ្លូវ​៥​ទៅ​៦​ត្រឡប់​ជម្រៅ​ទៅ​ក្រោម​៤​ទៅ​៥​ម៉ែត្រ និង​បាក់​បង្គោល​ចរាចរណ៍​ចំនួន​៥​ដើម ចំណែក​រថយន្ត​ខូចខាត​ទាំងស្រុង​។

ក្រោយ​ពី​កើតហេតុ​រយៈពេល​មួយ​ម៉ោង​ទើប​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេ​ទ្រ​បង្អែក​ខេត្តរតនគិរី​មក​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ តាម​ប្រ​ព​ភ​ព័ត៌មាន​ពី​គ្រូ​ពេ​ទ្រ​បង្អែក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​បី​នាក់​នេះ​រង​របួសធ្ងន់​ទាំងអស់​មាន​សង្ឃឹម​រស់​តិចតួច​ណាស់​៕