ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្រើ​ប៊ិ​ច​ខៀវ​ធម្មតា​សោះ ស្អាត​ប៉ុន​ហ្នឹងហើយ​!

6 ឆ្នាំ មុន

ម៉ិ​ក​ស៊ិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា វិចិត្រករ​វ័យក្មេង​ម្នាក់​អាយុ​ត្រឹមតែ​២៣​ឆ្នាំ អាច​ប្រើប្រាស់​ត្រឹមតែ​ប៊ិ​ច​ខៀវ​ធម្មតា​ឲ្យ​ក្លាយ​ចេញ​ជា​រូបគំនូរ​ដ៏​ល្អ​គួរ​ជាទី​គយគន់​មួយ​។
លោក

លោក Alfredo Chamal ដែល​ជា​វិចិត្រករ​ប៊ិ​ច​ខៀវ​ជនជាតិ​ម៉ិ​ក​ស៊ិ​ក អាច​គូររូប​គំនូរ​ដែល​មើលទៅ​ស្មាន​តែ​រូបថត​។ ទាល់តែ​យើង​មើល​ជិត​ទើប​អាច​ដឹង​ថា គំនូរ​នោះ​ត្រូវ​បាន​គូរ​ដោយ​ប៊ិ​ច​ខៀវ​។
ជា​ទូទៅ​ការ​ប្រើប្រាស់​ប៊ិ​ច​ខៀវ​ក្នុង​ការ​គូរគំនូរ មិនសូវ​ជា​មាន​គេ​យក​មក​ប្រើប្រាស់​ទេ ព្រោះ​វា​ពិបាក​លុប​នៅ​ពេល​យើង​គូរ​ខុស​។ តែ​វា​មិន​អាច​បញ្ឈប់ Alfredo ពី​ការ​គូរ​ដោយ​ប្រើ​វា​ឡើយ​។ លោក​បាន​ចំណាយពេល​មិន​តិច​ថ្ងៃ​ដែរ ក្នុង​ការ​បញ្ចប់​រូប​មួយ​។ តែ​នៅ​ពេល​រូប​ចេញ​មក គឺ​ពិតជា​កប់​តែ​ម្តង​។

លោក​បាន​យក​រូបគំនូរ​ដែល​លោក​បាន​គូរ​ទៅ​ដាក់​ក្នុង​ការ​តាំងពិព័រណ៍ ហើយ​មាន​អ្នក​ហ៊ាន​ឲ្យ​ថ្លៃ​ដល់​ទៅ​៥.០០០​ដុល្លារ​ឯណោះ​។

បើ​ចង់​ដឹង​ថា កប់​អស្ចារ្យ​យ៉ាងណា សូម​គយគន់​ទាំងអស់​គ្នា​!