ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​មាន​ចឹង​ទៀត! របៀប​ចូលលួច​ថ្មីរបស់​ចោរ

6 ឆ្នាំ មុន

«Shanghaiist»​របស់​ចិន​ផ្សាយ​ថា​សុវត្ថិភាព​របស់​ហាង​ហេម​ប៊ើ​ហ្គ័​រ​មួយ​ចាប់​រូបភាព​ចោរ​ម្នាក់​ចូល​លួច​ប្រាក់​នៅ​ក្នុង​ហាង ។ ការ​លួច​ទ្រព្យសម្បត្តិ​នៅ​តាម​ហាង​ទំនិញ​ជា​រឿងរ៉ាវ​កើត​ឡើងជា រឿយ​ៗ ប៉ុន្តែ​លើក​នេះ

«Shanghaiist»​របស់​ចិន​ផ្សាយ​ថា​សុវត្ថិភាព​របស់​ហាង​ហេម​ប៊ើ​ហ្គ័​រ​មួយ​ចាប់​រូបភាព​ចោរ​ម្នាក់​ចូល​លួច​ប្រាក់​នៅ​ក្នុង​ហាង ។ ការ​លួច​ទ្រព្យសម្បត្តិ​នៅ​តាម​ហាង​ទំនិញ​ជា​រឿងរ៉ាវ​កើត​ឡើងជា រឿយ​ៗ ប៉ុន្តែ​លើក​នេះ​ជា​រឿង​ចម្លែក​ដោយ​ចោរលួច​ចូល​តាម​ច្រក​ចង្អៀត​នៃ​ចន្លោះ​កង្ហារ​បឺត​ខ្យល់​នៅ​ផ្នែក​ខាងក្រោយ​ហាង ។

ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៨ ឧសភា ២០១៧ នៅ​ហាង​ហេម​ប៊ើ​ហ្គ័​រ​ក្នុង​ក្រុង​ប៉ា​ចូ​វ ខេត្ត​ហ៊ឺប៉ើយ​ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​ចិន ។ ចោរ​បាន​គាស់​ចន្លោះ​ខ្យល់​ខាងក្រោយ​ហាង ហើយ​លូន​ចូល​ដោយ​គ្មាន​ស្លៀកពាក់​ទេ ។ គេ​ដើរទៅ​ខាង​មុខ​តុ​គិតលុយ និង​បើក​ថតតុ​ប្រមូលប្រាក់​បាន​ប្រហែល​១០០​ដុល្លារ​ដាក់​ថង់​បា្ល​ស្ទិ​ក ។

ម្ចាស់​ហាង​បាន​ប្តឹង​ប៉ូលិស ហើយដោយ​មាន​តម្រុយ ប៉ូលិស​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ចោរ​នោះ ៕