ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទម្លាក់​គ្រាប់បែក​លើ​ពួក​អ៊ិ​ស្លា​ម​ស្លា.ប់​យ៉ាង​តិច​១១​នាក់

6 ឆ្នាំ មុន

កងទ័ព​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​២៥ ឧសភា បន​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស ដែល​នៅ​ទីនោះ​ពួក​អ៊ិ​ស្លា​ម​និយម​ដើរ​តាម​គន្លង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​សម្លា.ប់​ជន​ស៊ី​វិល​យ៉ាងតិច​១១​នាក់​ដែល​នោះ​ជា

កងទ័ព​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​២៥ ឧសភា បន​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស ដែល​នៅ​ទីនោះ​ពួក​អ៊ិ​ស្លា​ម​និយម​ដើរ​តាម​គន្លង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាងតិច​១១​នាក់​ដែល​នោះ​ជា​ហេតុផល​នាំ​ឱ្យ​ប្រធានាធិបតី​លោក​RODRIGO DUTERTE ប្រកាស​ច្បាប់អាជ្ញាសឹក ។

ពួក​យុទ្ធ​ជន​អ៊ិ​ស្លា​ម​និយម​ចាប់តាំងពី​២​ថ្ងៃ​មក​ហើយ​សាបព្រោះ​ភាព​ជ្រួលច្របល់​នៅ​ទីក្រុង  MARAWI មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ិ​ស្លា​ម ទើប​ញ៉ាំង​ឱ្យ​លោក  DUTERTE ប្រកាស​ច្បាប់អាជ្ញាសឹក នៅ​តំបន់​មីន​ដា​ណា​វ​ទាំងមូល ។

កងទ័ព​រាយការណ៍​ពី​ការ​ទម្លាក់​គ្រាប់បែក​លើ​សង្កាត់​ទាំងឡាយ​នៃ​ទីក្រុង​នោះ ។ ភាគច្រើន​នៃ​ប្រជាជន​ទីក្រុង​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៨០០​គ​.​ម ខាងត្បូង​ក្រុង​ម៉ានីល បាន​ភៀសខ្លួន​ចេញ។ ចំណែក​ពួក​អ្នក​ដែល​មិន​ចាកចេញ​ត្រូវ​បាន​ស្នើ​ឱ្យ​ចាក​ចេញពី​បណ្តា​សង្កាត់​ដែល​មានការ​ប្រយុទ្ធ​គ្នា ។

យោង​តាម​កងទ័ព​ថា ទាហាន​៥​នាក់​និង​ប៉ូលិស​ម្នាក់​ត្រូវ​បាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា ហើយ​ពួក​ជី​ហា​ជ​១៣​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ។ តាម​នាយទាហាន​ហ្វ៊ី​លី​ពី​ន​ម្នាក់​ថា ជន​ស៊ី​វិល​២​នាក់​ត្រូវ​សម្លាប់​ក្នុង​មន្ទីរពេទ្យ​មួយ​កាន់កាប់​ដោយ​ពួក​ជី​ហា​ដ ។ កងទ័ព​ក៏​ស៊ើបអង្កេត​ដែរ​លើ​បណ្តា​ព័ត៌មាន​ដែល​ថា​ជន​ស៊ី​វិល​៩​នាក់​ត្រូវ​សម្លាប់ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​របស់​ពួក​ជី​ហា​ដ ។

លោក  DUTERTE កាលពី​ថ្ងៃ​ទី​២៤ ឧសភា ប្រកាស​ថា ប្រមុខ​ប៉ូលិស​ម្នាក់​ត្រូវ​ពួក​ជី​ហា​ដ​ចាប់​ត្រង់​បា​រ៉ា​ស់​មួយ​ហើយ​ត្រូវ​កាត់​ក្បាល ៕