ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​ខ្លឹមសារ​របស់​លោក ហ៊ុន ម៉ា​នី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ខិត​ជិត​មក​ដល់ លោក ហ៊ុន ម៉ា​នី សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា ការ​បោះ​ឆ្នោត​មួយ​សន្លឹក​ពិតជា​មាន​សារៈសំខាន់​ណាស់ ពិសេស​នោះ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​រក្សា​ស្ថេ​រ​ភាព និង​សុខ​សន្តិភាព ។

លោក ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​សម្តេច​តេ​ជោ បាន​ស​សេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២៥  ខែឧសភា ឆ្នាំ​២០១៧ ថា « បោះ​ឆ្នោត ១​សន្លឹក ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ផ្តល់​ឱកាស​ឲ្យ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​បក្ស​ប្រជាជន​កម្ពុជា​របស់​យើង​បន្ត​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ភូមិ​ឃុំ បំរើ​រាស្ត្រ និង​បន្ត​រក្សា​ស្ថេ​រ​ភាព និង​សុខ​សន្តិភាព ហើយ​ក៏​ផ្តល់​ឱកាស​ឲ្យ​ខ្លួនឯង​បន្ត​ជីវភាព​ប្រចាំ​ថ្ងៃ និង​កសាង​សង្គម​យើង​ឲ្យ​កាន់តែ​ប្រសើរ​ទាំងអស់​គ្នា » ។

លោក​ថា​គណបក្ស​ប្រជាជន​កម្ពុជា បំរើប្រជាជន​! យើង​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ៕