ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​គោរព​កិច្ច​ព្រម​ព្រេង​ទេ​… ពិន័យ​និង​គុក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​បាន​អះអាង​ថា ប្រសិនបើ​មន្ត្រី​គណបក្សប្រឆាំង​ធ្វើ​អ្វី​មិន​គិត និង​គោរព​តាម​កិច្ចព្រមព្រៀង​នោះ និង​ជាប់ជុច​ហើយ ។

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​បាន​អះអាង​ថា ប្រសិនបើ​មន្ត្រី​គណបក្សប្រឆាំង​ធ្វើ​អ្វី​មិន​គិត និង​គោរព​តាម​កិច្ចព្រមព្រៀង​នោះ និង​ជាប់ជុច​ហើយ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ ថា ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត ដោយ​ផ្អែក​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ទាំង​ពីរ​ដែល​មាន​អ​សនៈ​ក្នុង​សភា បាន​ឯកភាព​គ្នា ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ច្បាប់​ស្តី​ពី​កា​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​បាន​យក​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ​ដែល​បាន​កើត​មាន​កាលពី​បោះ​ឆ្នោត​មុន​ៗ មក​បញ្ចូល​ទៅ​ក្នុង​ខ្លឹមសារ​ច្បាប់​ថ្មី​ទាំងអស់ ។ លោក​បញ្ជាក់​ថា « បើ​រារាំង​គេ​មិន​ឲ្យ​បោះ​ឆ្នោត ត្រូវ​ទទួល​ផាកពិន័យ និង​គុក ។ បើ​ចោទ​គេ​ថា​យួន មិន​ឲ្យ​បោះ​ឆ្នោត ត្រូវ​ទទួល​ផាកពិន័យ និង​គុក ។ ឃោសនា​ជេរ​ប្រមាថ ផាកពិន័យ និង​គុក បើជា​បេក្ខជន ហើយ​ធ្វើ​ផ្តេសផ្តាស ត្រូវ​វ​ផាកពិន័យ និង​គុក ថែម​ទាំង​ត្រូវ​ហាម មិន​ឲ្យ​ឈរឈ្មោះ​ទៀត និង​សកម្មភាព​មួយ​ចំនួន​ទៀត » ។

លោក​បន្ត​ថា បើជា​គណបក្ស បើ​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​ផាកពិន័យ និង​ត្រូវ​ព្យួរ​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ ។ បោះ​ឆ្នោត​ហើយ​តវ៉ា នឹង​ត្រូវ​ផាកពិន័យ និង​គុក និង​ថែម​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ ។ បើ​មិន​ចូល​ប្រជុំ​ដំបូង ត្រូវ​បាត់​អ​សនៈ​ដោយ​ស្វ័យប្រវត្តិ ហើយ​យក​អ​សនៈ​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង ។ បើ​តវ៉ា​អនាធិបតេយ្យ​តាម​ដងផ្លូវ នឹង​ត្រូវ​ដំបង ហើយ​ឈាន​ទៅ​រំលាយ​ចោល​ទៀត​ផង ។ នេះ​បាន​ចំ​ជា​ឆ្លាត​វៃ​មែន ឈ្លាសវៃ​ៗ​ដល់​ជាប់ជុច​ខ្លួនឯង ៕