ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ លាតត្រដាង​ថា នាវាមុជទឹក​អា​មេ​រិ​ក​2 នៅ​ជិត​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​លាតត្រដាង​ប្រាប់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ថា សហរដ្ឋ​អា​មេ​រិ​កបាន​បញ្ជូន​នាវាមុជទឹក​នុយក្លេអ៊ែរ​២​គ្រឿង ទៅ​កាន់​ដែនទឹក​កូរ៉េ ។ នេះ​ជា

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​លាតត្រដាង​ប្រាប់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ថា សហរដ្ឋ​អា​មេ​រិ​កបាន​បញ្ជូន​នាវាមុជទឹក​នុយក្លេអ៊ែរ​២​គ្រឿង ទៅ​កាន់​ដែនទឹក​កូរ៉េ ។ នេះ​ជា​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ ឧសភា របស់​កាសែត​ញូ​វ​យ៉​ក​ថែម និង BUZZFEED ។

នេះ​ជា​រឿង​មួយ​នាំ​ឱ្យ​មាន​សំណួរ​ថ្មី​ៗ​លើ​សមត្ថភាព​របស់​ប្រធានាធិបតី​អា​មេ​រិ​កលើ​ការ​លាក់បាំង​បណ្តា​ព័ត៌មាន​រសើប​ៗ ។ ទោះបី​យ៉ាងណា ពេល​កាសែត BUZZFEED សួរ​ពី​រឿង​នេះ​អ្នក​ទទួល​ខុសត្រូវ​៣​រូប​នៃ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ពោល​ថា គេ​ពុំដែល​និយាយ​ពី​នាវាមុជទឹក​ឡើយ ។

សារព័ត៌មាន​អា​មេ​រិ​ក​ទាំង​២​រាយការណ៍​យ៉ាងនេះ​ដោយ​ផ្អែក​លើ​ការ​ថត​សំឡេង​របស់​ពួក​ភ្នាក់ងារ​ហ្វ៊ី​លី​ពី​ន​ពី​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ ដែល​មេដឹកនាំ​ទាំង​២​ទាក់ទង​គ្នា​កាលពី​ថ្ងៃ​ទី​២៩ មេ​សា កន្លង​ទៅ ។ រឿង​នោះ​ជា​កម្មវត្ថុ​នៃ​ការ​ផ្សព្វផ្សាយ​ជា​សម្ងាត់ ដោយ​ផ្នែក​អាមេ​រិ​ក​នៃ​ក្រសួងការបរទេស​ហ្វ៊ី​លី​ពី​ន ។

យោង​តាម​ការ​ថត​សំឡេង លោក​ត្រាំ ថ្លែង​ទៅ​កាន់​លោក DUTERTE ថា សហរដ្ឋ​អា​មេ​រិ​ក​មាន​កម្លាំង​វាយប្រហារ​ខ្លាំង​មួយ​នៅ​ទីនោះ ។ យើង​មាន​នាវាមុជទឹក​ខ្លាំង​បំផុត​លើ​ពិភពលោក​២​គ្រឿង ។ យើង​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ​២​គ្រឿង​ដែល​យើង​អាច​ប្រើ ។

ឥរិយាបថ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ទាក់ទិន​នឹង​បណ្តា​ព័ត៌មាន​រសើប​នាំ​ឱ្យ​មាន​ភាព​ចម្រូងចម្រាស់​រួច​ហើយ ។ លោក​ត្រូវ​បាន​គេ​ចោទ​ថា លាតត្រដាង​ព័ត៌មាន​ស៊ើបការណ៍​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​មក​ពី​ប្រទេស​ទី​៣ ដល់​ប្រមុខ​ការទូត​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ និង​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី ប្រចាំ​ក្រុង​វ៉ា​ស៊ី​ន​តោន ដែល​លោក​ទទួល​នៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន ៕