ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អត្តឃា.ត​ស្លា.ប់​ប៉ូលិស​3​នាក់

6 ឆ្នាំ មុន

ប៉ូលិស​រាយការណ៍​ថា ប៉ូលិស​៣​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​វាយប្រហារ​អត្តឃា.ត​មួយ​កាលពី​ថ្ងៃ​ទី​២៤ ឧសភា នៅ​ចំណតរថយន្ត​បឺស​មួយ​នៃ​ទីក្រុង​ហ្សា​ការ​តា រដ្ឋធានី​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​

ប៉ូលិស​រាយការណ៍​ថា ប៉ូលិស​៣​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​កាលពី​ថ្ងៃ​ទី​២៤ ឧសភា នៅ​ចំណតរថយន្ត​បឺស​មួយ​នៃ​ទីក្រុង​ហ្សា​ការ​តា រដ្ឋធានី​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​ក្នុង​ប្រទេស ដែល​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ិ​ស្លា​ម ហើយ​ខិតខំ​តស៊ូ​ប្រឆាំង​ការ​កើនឡើង​នៃ​លទ្ធិ​ជី​ហា​ដ​និយម ។

ប្រមុខ​ប៉ូលិស​នៃ​ភាគ​ខាងកើត​ក្រុង​ហ្សា​ការ​តា លោក ANDRY WIBOWO ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ក្រៅពី​អ្នក​ស្លាប់ ប៉ូលិស​៥​នាក់ និង​ជន​ស៊ី​វិល​៥​នាក់​ក៏​រង​របួស ខណៈ​ជន​អត្តឃាត​២​នាក់​សុទ្ធតែ​ជា​បុរស​ត្រូវ​ស្លាប់​ដែរ ពេល​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​នៅ​ចំណតរថយន្ត​ក្រុង KAMPUNG MELAYU ពេល​ម៉ោង​មាន​មនុស្ស​ច្រើន​កុះករ ។ លោក​បន្ត​ថា ខ្ញុំ​សូម​សម្តែង​ការ​ចូលរួម​មរណទុក្ខ ព្រោះ​ប៉ូលិស​យើង​៣​នាក់​បាន​ត្រូវ​ស្លាប់ ។ មុន​នេះ​លោក​និយាយ​ពី​ជន​អត្តឃាត​តែ​ម្នាក់ឯង​ទេ ។ ការ​ផ្ទុះ​ទាំង​២​កើត​មាន​នា​វេលា​ម៉ោង​២១​ម៉ោង​ក្នុងស្រុក ក្នុង​វិ​ថី​មួយ​ក្បែរ​ចំណតរថយន្ត​បឺស​ពេល​មាន​មនុស្ស​ច្រើន​កុះករ​ញ៉ាំង​ឱ្យ​មានការ​ជ្រួលច្របល់ ។

បណ្តា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​បង្ហាញ​ផ្សែងហុយ​ចេញពី​ចំណតរថយន្ត ដែល​ប៉ូលិស​ឡោម​ព័ទ្ធ ហើយ​សមាជិក​កងកម្លាំង​ប៉ូលិស​បាន​ជួយ​ជម្លៀស​បណ្តាជន​រង​គ្រោះ ។

ការ​វាយប្រហារ​នេះ​ក្នុង​ពេល​ភ្លាម​ៗ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ក៏​ប៉ុន្តែ​គម្រោងការ​វាយប្រហារ​ជា​ច្រើន​ទាក់ទិន​ក្រុម​ជី​ហា​ដ រដ្ឋ​អ៊ិ​ស្លា​ម បើ​តាម​អាជ្ញាធរ​ថា ត្រូវ​បាន​កម្ទេច។

ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រឡូក​ផ្ទាល់​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​កោះ​បាលី​កាលពី​ឆ្នាំ​២០០២​មក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​២០២​នាក់​ភាគច្រើន​ជា​ជនបរទេស ។ បន្ទាប់​ពី​នោះ​មក អាជ្ញាធរ​បាន​ធ្វើការ​វាយលុក​ចម្បង​មួយ​ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​ជ្រុលនិយម ហើយ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​បណ្តា​បណ្តាញ​ដែល​គ្រោះថ្នាក់​បំផុត ។

ទោះបី​យ៉ាងនេះ​ក្តី ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​រយៈពេល​ចុង​ក្រោយ​នេះ​អាច​ប្រមូល​ឡើង​វិញ​ពួក​ជ្រុលនិយម​ឥណ្ឌូ​ណេ​ស៊ី ។ កាលពី​ខែមករា ឆ្នាំ​២០១៦ ការ​វាយប្រហារ​អត្តឃាត និង​ការ​វាយប្រហារ​ដោយ​អាវុធ​នានា​នៅ​ក្រុង​ហ្សា​ការ​តា បណ្តាល​ឱ្យ​ស្លាប់​ជន​ស៊ី​វិល​៤​នាក់ ហើយ​អ្នក​វាយប្រហារ​៤​នាក់​បាន​ត្រូវ​សម្លាប់​ក្នុង​ការ​វាយប្រហារ​ទាំងនេះ ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕