ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដាច់​កង់​មុខ​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​មួយ​គ្រឿង​បាន​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ នៅ​ភូម​អូរ​រូង ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ បាន​ធ្វើ​ដំណើរ​ត្បូង​មក​ជើង​លុះដល់​ចំណុច​កើតហេតុ​បាន​ដាច់​កង់​មុខ​រួច​ទៅ​បុក​បង្កាន់ដៃស្ពាន​អូរ​រូង បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ ។ ពុំ​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះ​ទេ តែ​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​ទ្រព្យសម្បត្តិ​សាធារណៈ ។