ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ហ៊ាន​វះកាត់​ពងស្វាស​គេ​ទៅ​កើត​បើ​ខ្លួន​មិនមែន​ជា​ពេទ្យ​ផង

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​បាន​ធ្វើការ​វះកាត់​ទៅ​លើ​ពងស្វាស​របស់​បុរស​ភេទ​ទី​បី​ម្នាក់

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​បាន​ធ្វើការ​វះកាត់​ទៅ​លើ​ពងស្វាស​របស់​បុរស​ភេទ​ទី​បី​ម្នាក់ ។ ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក James Lowell Pennington អាយុ​៥៧​ឆ្នាំ ធ្វើការ​វះកាត់​ទៅ​លើ​ពងស្វាស​របស់​អ្នកជម្ងឺ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពេទ្យ ។ លោក James បាន​យក​សម្ភារ​វះកាត់​របស់​ទាហាន​មក​វះកាត់​យក​ពងស្វាស​របស់​បុរស​ភេទ​ទី​បី​ចេញ​ហើយ​ដេរ​បិត​ទៅ​វិញ ។

ប្រភព​ពី​ប៉ូលិស​បាន​បន្ថែម​ថា ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​ភេទ​ទី​បី​នោះ​ក៏​នៅ​មើល​ពេល​កំពុង​វះកាត់​ដែរ ។ ការ​វះកាត់​ត្រូវធ្វើ​ឡើង​នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​នា Denver រដ្ឋ Colorado សហរដ្ឋ​អាមេ​រិក​។ ប្រពន្ធ​បាន​ទូរស័ព្ទ​ទៅ​កាន់​ប៉ូលិស​ក្រោយ​ពេល​ឃើញ​ឈាម​ហូរ​ចេញពី​មុខ​ថ្នេរ​មិន​បាត់​សោះ ។ 

លោក James ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បង្ក​របួស​ស្នាម​កម្រិត​ទី​មួយ ហើយ​ត្រូវ​បាន​ឲ្យ​ជាប់គុក​ដោយ​មិន​អនុញ្ញាត​ឲ្យ​បង់ប្រាក់​រួចខ្លួន​ឡើយ ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា លោក James មាន​មេ​ធាវី​​ឬ​អត់​ទេ ។ គ្មាន​នរណា​ម្នាក់​លើក​ទូរស័ព្ទ​ពេល​ខាង​ព័ត៌មាន AP ទាក់ទង​ឡើយ​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ៕