ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹង​អត់! អាហារ​អ្វី​ខ្លះដែលជួយ​បញ្ចុះ​សម្ពាធ​ឈាម​?

6 ឆ្នាំ មុន

ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺលើសឈាម គឺជា​ជំងឺ​ដែល​សរសៃឈាម​មាន​សម្ពាធ​ឈាម​ខ្លាំង​នៅ​ពេល​ដែល​មាន​ចរាចរ​ឈាម​នៅ​ក្នុង​រាង​កាយ ។

វា​បណ្តាល​ឱ្យ​ខូច​សរសៃឈាម និង​អាច​

ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺលើសឈាម គឺជា​ជំងឺ​ដែល​សរសៃឈាម​មាន​សម្ពាធ​ឈាម​ខ្លាំង​នៅ​ពេល​ដែល​មាន​ចរាចរ​ឈាម​នៅ​ក្នុង​រាង​កាយ ។

វា​បណ្តាល​ឱ្យ​ខូច​សរសៃឈាម និង​អាច​នាំ​ឱ្យ​មាន​ជំងឺ​គាំងបេះដូង ជំងឺ​តម្រងនោម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​។ មូលហេតុ​ដែល​នៅ​ពីក្រោយ​ជំងឺ​នេះ​រួម​មាន​ភាព​តានតឹង ការ​ទទួលទាន​អំបិល​ច្រើន​ពេក និង​ជំងឺ​ទឹកនោមផ្អែម ។

ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​អាច​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម​ខ្ពស់ ។ សម្ពាធ​ឈាម​ខ្ពស់​អាច​ថយ​ចុះ​ដោយ​ធម្មជាតិ​ដោយ​ការ​បរិភោគ​អាហារ​ត្រឹមត្រូវ ។

ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​។

១-​ឃិនឆាយ
ឃិនឆាយ​ជំនួយ​បេះដូង និង​សរសៃ​វ៉ែន​ឲ្យ​ដំណើរការ​បាន​ល្អ​ប្រសើរ​ជាង​មុន​។ វា​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​។ លើស​ពី​នេះ​វា​ជួយ​ក្នុង​ការ​រក្សារ​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ វា​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់ និង​កាត់​បន្ថយ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។

២-​ផ្លែ​ល្ហុង
ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​មាន​វត្ត​មាននៅ​ក្នុង​ផ្លែ​ល្ហុង​គឺ​ល្អ​សម្រាប់​សុខភាព​បេះដូង ។ វា​មាន​សារធាតុ​រ៉ែ និង​អេ​ឡិច​ត្រូ​ដែល​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។ សមាគម​បេះដូង​អា​មេ​រិ​កបាន​ណែនាំ​ក្នុង​ការ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូ​ម ៤៧០០ ក្រាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រក្សា​តុល្យភាព​កម្រិត​សម្ពាធ​ឈាម ។

៣-​សណ្តែក​បៃតង
សណ្តែក​បៃតង​ជួយ​រក្សា​លំនឹង​សម្ពាធ​ឈាម និង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម និង​ជំងឺ​បេះដូង​។ សារជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​កម្រិត​ខ្ពស់​ដែល​មាន​វត្តមាន​ក្នុង​សណ្តែក​នេះ ធ្វើ​ឱ្យ​វា​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​ក្នុង​រាង​កាយ ។

៤-​យា​អ៊ួ
យា​អ៊ួ​ផ្ទុក​សារជាតិ​ប៉ូ​តា​ស្យូ​ម ម៉ា​ញ៉េ​ស្យូ​ម និង​កាល់ស្យូម​ដែល​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​របស់​យើង​ចុះ​ទាប​។ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រក្សារ​លំនឹង​សម្ពាធ​ឈាម ។ យោង​តាម​ការ​ស្រាវជ្រាវ អ្នក​ដែល​ទទួលទាន​យា​អ៊ួ​ទៀងទាត់​មាន​ហានិភ័យ​តិច​ក្នុង​ការ​មាន​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។

៥-​ផ្លែ​ចេក
ចេក​គឺជា​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន​បំផុត ហើយ​វា​អាច​រក្សា​កម្រិត​សម្ពាធ​ឈាម​ក្នុង​រាង​កាយ​។ វា​ជួយ​ពង្រឹង​មុខងារ​នៃ​តម្រងនោម ជួយ​ក្នុង​ការ​លាង​សម្អាត​ជាតិ​អំបិល​ពី​រាង​កាយ និង​ជួយ​ឱ្យ​ជញ្ជាំង​សរសៃឈាម​បាន​សម្រាក ។ ដំឡូង ឪឡឹក និង​ផ្លែ​ព្រូន​ជា​ប្រភព​ដ៏​ល្អ​មួយ​ផ្សេង​ទៀត​នៃ​សារជាតិ​ប៉ូ​តា​ស្យូ​ម ៕