ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ​ជន​វាយប្រហារ​នៅការ​ប្រគំតន្ត្រី

6 ឆ្នាំ មុន

ការ​ផ្ទុះ​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា នៅ MANCHESTER ARENA ប្រទេស​អង់គ្លេស ក្រោយ​ការ​ប្រគំ​តន្ត្រី​របស់​តារាចម្រៀង​អាមេ​រិ​ក នាង ARIANA GRANDE ។ មនុស្ស​២២​នាក់​ស្លា.ប់ ហើយ

ការ​ផ្ទុះ​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា នៅ MANCHESTER ARENA ប្រទេស​អង់គ្លេស ក្រោយ​ការ​ប្រគំ​តន្ត្រី​របស់​តារាចម្រៀង​អាមេ​រិ​ក នាង ARIANA GRANDE ។ មនុស្ស​២២​នាក់​ស្លាប់ ហើយ​៥៩​នាក់​ទៀត​រង​របួស ។ ប៉ូលិស​កំណត់​អត្តសញ្ញាណ​ជន​វាយប្រហារ​អត្តឃាត​ដែល​មានឈ្មោះ​ថា SALMAN ABEDI ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​ថា ការ​វាយប្រហារ​នៅ MANCHESTER ជា​ស្នាដៃ​របស់​គេ ហើយ​ជន​វាយប្រហារ​ឈ្មោះ SALMAN ABEDI អាយុ​២២​ឆ្នាំ ជា​និស្សិត​។

បណ្តាសារ​ព័ត៌មាន​អង់គ្លេស​ចាប់ផ្តើម​ប្រមូល​ព័ត៌មាន​ដំបូង​ៗ​ពី​ជន​វាយប្រហារ ។ SALMAN ABEDI កើត​នៅ​ក្រុង MANCHESTER ជា​កូន​ទី​៣ ក្នុង​គ្រួសារ​មួយ​មានកូន​៤​នាក់ ។ ឪពុក​ម្តាយ​របស់​គេ​មាន​ដើម​កំណើត​នៅ​លី​ប៊ី ជា​អ្នក​រត់​ភៀសខ្លួន​ចេញពី​របប​លោក​មូ​អា​ម៉ា កា​ដា​ហ្វ៊ី មក​រស់នៅ​ប្រទេស​អង់គ្លេស ។

បុរស​ម្នាក់​អាយុ​២៣​ឆ្នាំ ត្រូវ​ចាប់ខ្លួន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយប្រហារ​នៅ​ជាយក្រុង MANCHESTER ភាគ​ខាងត្បូង ដែល​ជាប់​ទាក់ទិន​នឹង​ការ​វាយប្រហារ​ភេរវកម្ម​នេះ ។

ប៉ូលិស​និយាយ​ពី​ការ​ចាប់ខ្លួន​ជន​នេះ តែ​ពុំ​បញ្ជាក់​ថា តើ​រូបគេ​មាន​ទំនាក់ទំនង​បែប​ណា​នឹង​ការ​វាយប្រហារ​នោះ​ទេ ។ ការ​ឆែកឆេរ​ត្រូវ​បាន​ធ្វើ​ជា​ពិសេស​ក្នុងផ្ទះ​ជនសង្ស័យ ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី THERESA MAY ប្រកាស​នា​យប់​ថ្ងៃ​ទី​២៣ ឧសភា ពី​ការ​បង្កើន​កម្រិត​ប្រកាស​អាសន្ន​ភេរវកម្ម ដោយ​លោកស្រី​រង​ការ​រិះគន់​ខ្លាំង​ក្រោយ​ការ​វាយប្រហារ​អត្ត​ឃាត​​នេះ ដោយ​និស្សិត​អាយុ​២២​ឆ្នាំ មាន​ដើម​កំណើត​លី​ប៊ី ។ លោកស្រី​ក៏​ប្រកាស​ដែរ​ពី​ការ​ដាក់​ពង្រាយ​កងទ័ព ដើម្បី​ជួយ​ដល់​កងកម្លាំង​ប៉ូលិស ៕