ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ឃោសនា​៤​ថ្ងៃ គ​.​ជ​.​ប ទទួល​ពាក្យបណ្តឹង​២០

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​យុទ្ធនាការ​ស្វែងរក​សម្លេង​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​រយៈពេល​បួន​ថ្ងៃ​គណៈកម្មាធិការ​ជាតិ

រាជធានី​ភ្នំពេញ ៖ សម្រាប់​យុទ្ធនាការ​ស្វែងរក​សម្លេង​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​រយៈពេល​បួន​ថ្ងៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​២០​មក​ពី​គណបក្ស​នយោបាយ​ចំនួន​ពីរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​រយៈពេល​បួ​ក​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ នៃ​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា សកម្មភាព​ឃោស​នាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​មានបាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ  និង​គ្មាន​អំពើ​ហិង្សា ។

គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ គណបក្ស​នយោបាយ​បាន​ធ្វើ​សកម្មភាព​ឃោសនា​ដូច​ជា​ចុះ​ចែក​ខិតប័ណ្ណ មួក អាវ​យឹត បដា​ពាក្យស្លោក ស្លាក​សញ្ញា​គណបក្ស​តាម​ផ្ទះ ចាក់​មេក្រូ​តាម​ទីស្នាក់ការ​គណបក្ស​នយោបាយ​ផ្សព្វផ្សាយ​សារ​នយោបាយ​ចាក់​មេក្រូ​ចល័ត​តាម​ភូមិ​ដោយ​ប្រើ​មធ្យោបាយ​ម៉ូតូ ម៉ូតូ​កង់​បី ពីរ ឬ​បី​គ្រឿង ។ 

គ​.​ជ​.​ប បាន​បញ្ជាក់​ថា «​តាម​របាយការណ៍​ស្តី​ពី​ការ​ដាក់​ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ឃើញ​ថា រយៈពេល​បួន​ថ្ងៃ​មាន​បណ្តឹង​ចំនួន​​២០​ត្រូវ​បាន​ដាក់​នៅ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ខេត្ត​ចំនួន​៨ ។  ក្នុង​ចំណោម​បណ្តឹង​ទាំង​២០​មាន​ចំនួន​១៥​បណ្តឹង​​ជា​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ចំនួន​៥​បណ្តឹង​ជា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​» ។

ប្រភព​បន្ថែម​ថា ២​បណ្តឹង​ជា​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ប្តឹង​មក​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​កើត​​មាននៅ​ខេត្តតាកែវ និង​ខេត្ត​ប៉ៃលិន ។ បណ្តឹង​ទាំងនេះ​ត្រូវ​បាន​កំពុង​ដោះស្រាយ ៕