ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឱ្យ​ខ្មែរ​ទៅ​ធ្វើការ​ក្រៅប្រទេស​ឱ្យមក​បោះ​ឆ្នោត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប​. បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប​. បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៦​នៅ​កំពុង​បំពេញ​ពេ​សកម្ម និង​ធ្វើ​នៅ​ក្រៅប្រទេស​ទាំងអស់​មក​ចូល​រូ​ម​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ឲ្យ​បាន​គ្រប់​គ្នា ។

យោង​តាម​សេចក្តី​អំពាវនាវ​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​២៣ ខែឧសភា បាន​អំពាវ​នា​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​បំពេញ​បេស​កម្ម​ធ្វើការ ឬ​សិក្សា​នៅ​ក្រៅប្រទេស​ទាំងអស់​ដែ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​រួច​ហើយ​មក​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ។

គ​.​ជ​.​ប បាន​បន្ត​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ចាប់​ពី​​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល ។

គ​.​ជ​.​ប បញ្ជាក់​ថា «​ដើម្បី​បោះ​ឆ្នោត​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត  និង​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ  ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត ។ ករណី​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ហើយ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដើម្បី​បោះ​ឆ្នោត​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បោះ​ឆ្នោត ។ ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​បាន​នឹង​កំពុង​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃ​ទី​៤ ខែឧសភា ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៧» ។

គ​.​ជ​.​ប​បាន​លើក​ឡើង​ទៀត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៦ ហើយ​ដែល​កំពុង​បំពេញ​បេស​កម្ម ឬ​រស់នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស​សូម​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​តាម​កាលបរិច្ឆេទ​​ដែល​បាន​កំណត់​កុំបី​ខាន ៕