ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឡើង​ទម្ងន់​ប្រឈម​ជំងឺមហារីក​ពោះវៀនធំ​ដូច​ម្តេច ?

6 ឆ្នាំ មុន

តើ​កូន​របស់​អ្នក​លើស​ទម្ងន់​ឬទេ ? ចូរ​ប្រុង​ប្រយ័ត្ន ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​កើនឡើង​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺមហារីក​ពោះវៀនធំ​នៅ​ពេល​ដែល​ពួក​គេ​ពេញវ័យ បើ​ប្រៀបធៀប​ទៅ​នឹង​មិត្តភក្តិ​របស់​ពួក​គេ​ដែល​មាន​រាង​ស្គម ។ នេះ​បើ​

តើ​កូន​របស់​អ្នក​លើស​ទម្ងន់​ឬទេ ? ចូរ​ប្រុង​ប្រយ័ត្ន ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​កើនឡើង​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺមហារីក​ពោះវៀនធំ​នៅ​ពេល​ដែល​ពួក​គេ​ពេញវ័យ បើ​ប្រៀបធៀប​ទៅ​នឹង​មិត្តភក្តិ​របស់​ពួក​គេ​ដែល​មាន​រាង​ស្គម ។ នេះ​បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន ។

ជំងឺមហារីក​ពោះវៀនធំ ឬ​រន្ធ​គូទ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចុង​បំផុត​នៃ​បំពង់​រំលាយ​អាហារ គឺជា​ជំងឺមហារីក​ទូទៅ​បំផុត​ទី​បី​នៅ​លើ​ពិភពលោក ។ លទ្ធផល​បាន​បង្ហាញ​ថា ក្មេង​ប្រុស​ដែល​លើស​ទម្ងន់ (BMI ធំ​ជាង ១៧,៨៨ គីឡូក្រាម / ម៉ែត្រការ៉េ​) នៅ​អាយុ​៧​ឆ្នាំ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ពេញវ័យ​មាន​ទម្ងន់​ធម្មតា (BMI ក្រោម ២៥,០ គីឡូក្រាម / ម៉ែត្រការ៉េ​) មាន​ហានិភ័យ​ស្រ​ដៀង​គ្នា​នៃ​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ ចំពោះ​មនុស្ស​ពេញវ័យ​ដូច​អ្នក​ដែល​រក្សា​ទម្ងន់​បាន​ល្អ ។

ផ្ទុយ​ទៅ​វិញ​ក្មេង​ប្រុស​លើស​ទម្ងន់ ហើយ​នៅ​តែ​លើស​ទម្ងន់​នៅ​ពេល​ពួក​គេ​ពេញវ័យ​មាន​ហានិភ័យ​២ ដង​នៃ​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ ។ លោក Britt Wang Jensen ទៅ​មន្ទីរពេទ្យ Bispebjerg និង Frederiksberg ប្រទេស​ដា​ណឺ​ម៉ាក​បាន​ថ្លែង​ថា ៖ «​ក្មេង​ប្រុស​ដែល​លើស​ទម្ងន់ និង​អាច​ស្រក​ទម្ងន់​មក​ទម្ងន់​ធម្មតា​បាន​នៅ​ពេល​ពួក​គេ​ពេញវ័យ មិន​មានការ​កើនឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ បើ​ប្រៀបធៀប​ជាមួយ​ក្មេង​ដែល​នៅ​តែ​មាន​ទម្ងន់​ធម្មតា​» ។

លោក Jensen បន្ថែម​ថា ៖ «​ទោះជា​យ៉ាងណា​ក្តី ក្មេង​ប្រុស​ដែល​លើស​ទម្ងន់ ហើយ​នៅ​តែ​លើស​ទម្ងន់​នៅ​ពេល​ពួក​គេ​ពេញវ័យ​មានការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។ លទ្ធផល​ទាំងនេះ​បង្ហាញ​ពីសារ​សំខាន់​នៃ​ការ​គ្រប់គ្រង​ទម្ងន់​ក្នុង​វ័យ​កុមារភាព​របស់​ពួក​គេ​» ៕