ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដាច់ផ្ងារ លុយ​ប្រហែល៧ពាន់ដុល្លារអាមេរិក ​កូន​​ហែក​​លេង​ពេញ​ផ្ទះ​​

6 ឆ្នាំ មុន

ចិន ៖ ប្រភព​ពី Metro ឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ឪពុក​ឈ្មោះ​Gao ត្រូវ​បានកូន​ប្រុស​មាន​អាយុ​៥​ឆ្នាំ ហែកក្រដាស​ប្រាក់​ចោល​រហូត​អស់ ចំនួន​៥០០០០​យន់ (​ប្រហែល​ខ្ទង់​៧០០០​ដុល្លារ​សហរដ្ឋអាមេរិក​) ដោយ​លោក​បានឃើញ​បំណែក​ក្រដាសប្រាក់​ជា​ច្រើន ពេញ​លើ​គ្រែ និង​លើ​ការ៉ូ​ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ។

អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​លោក​ពុល​អារម្មណ៍​ទៀត​នោះ គឺ​ខាង​ធនាគារ​មិន​ព្រម​ប្តូរ​ក្រដាសប្រាក់​ថ្មី​ឱ្យ ។ ប្រាក់​ដែល​ត្រូវ​បាន​ហែក​ចោល​នោះ គឺជា​ប្រាក់​ដែល​លោក​ខ្ចី​ពី​គេ​មក​វិនិយោគ​ក្នុង​ជំនួញ ។ តែ​នៅ​ពេល​នេះ លុយ​ម៉ត់​ដូច​ខ្ទឹម ដោយសារ​តែ​ស្នាដៃ​កូនប្រុស​តូច​របស់​គាត់​។ ខាង​ធនាគារ​បាន​ប្រាប់​លោក សុំ​ឱ្យ​យក​បំណែក​ក្រដាសប្រាក់​បិទ​ចូល​គ្នា​មួយ​ៗ ដើម្បី​អាច​ប្តូរ​បាន ។  ឮ​ដូចនេះ លោក​បាន​ព្យាយាម​ខិតខំ​បិត​អស់​៣​ថ្ងៃ រហូត​ទាល់តែ​ក្រដាសប្រាក់​៥០០​សន្លឹក ត្រូវ​បាន​បិទ​រួច ។

ទោះបីជា​កូនលោក ធ្វើ​ឱ្យ​ពិបាក​យ៉ាងនេះ​ក្តី ក៏​លោក​នៅ​តែ​និយាយ​ថា «​ខ្ញុំ​មិន​អាច​បន្ទោស​កូនប្រុស​ខ្ញុំ​ឡើយ ព្រោះ​គាត់​នៅ​ក្មេង ហើយ​​មិន​ទាន់​យល់​អ្វី​ទេ​» ។