ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​ពូ​ជិះឡាន​ធំ​អត់​ដំបូល​ចេញ​ឃោសនា​ថ្ងៃ​បិទ​វគ្គ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ចុះ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​នា​ក្នុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ថាស​ម្តេច​នឹង​ចុះ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បិទ​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នៅ​ថ្ងៃ​បិទ ហែរ​ក្បូន​នៅ​រាជធានី​ភ្នំពេញ ។

សម្តេច​បញ្ជាក់​ថា «​សុំ​អរគុណ​ក្មួយ Vitou Sor ដែល​ចង់​ឃើញ​ពូ​ធ្វើ​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​នៅ​ខេត្តសៀមរាប ។ ដោយសារ​ពេលវេលា​មាន​កំណត់​ឆ្នាំ​នេះ​ពូ​ចូលរួម​ហែរ​ក្បួន​បិទ​យុទ្ធនាការ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​២ ខែមិថុនា ឆ្នាំ​២០១៧ ។ ពូ​នឹង​ធ្វើ​ដំណើរ​លើ​រថយន្ត​ធុន​ធំ​អត់​ដំបូល​ដូច​សមាជិក​បក្ស​ផ្សេង​ទៀត​ដែរ ។ សំរាប់​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ពូ​នឹង​ទៅ​កាន់​ខេត្ត​នា​ៗ​រាប់​ទាំង​ខេត្ត​សៀម​រាម​ផង ។ សូម​ក្មួយ​រង់ចាំ​ទទួល​ពូ​ផង​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ចំណាំ​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា «​ទេវតា​បាចផ្កា​» និង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទាំងអស់​គ្នា ! ។

ចំពោះ​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​សម្តេច​ក៏​បាន​សរសេរ​ទៀត​ថា ដោយ​ពិនិត្យ​ឃើញ​ថា​បងប្អូន​យើង​មួយ​ចំនួន​នៅ​បន្ត​ស្រឡាញ់​លេខ​(៤)​ដែល​ជា​លេខ​រៀង​គណបក្ស​យើង​ចាប់ឆ្នោត​បាន​នៅ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣ ហើយ​ប្រសិនជា​បងប្អូន​បោះ​ឆ្នោត​ឲ្យ​លេខ​(៤) អាច​នឹង​ខុស ព្រោះ​ការ​ចាប់ឆ្នោត​តាម​ឃុំ​នីមួយ​ៗ​មិន​ដូច​គ្នា​ទេ ឃុំ​ខ្លះ​លេខ​(១) ឃុំ​ខ្លះ​លេខ​(៣) ឃុំ​ខ្លះ​លេខ​(៤) ឬ​លេខ​(៥)​ឬ​លេខ​(៦) ឬ​លេខ​(៧) ឬ​លេខ​(៨)​។​ល​។ បងប្អូន​ចំណាំ​សញ្ញា​គណបក្ស​យើង​ដែល​មាន​សញ្ញា​ទេវតា​បាចផ្កា​ជា​ការ​ល្អ​ជាង ៕