ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២៣​នាក់​ចូល​ពេទ្យ​ជា​បន្ទាន់ ក្រោយ​ពេល​កាំជ្រួច​ផ្ទុះ​នៅ​នឹង​ដី

6 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ កន្លង​មក​ថ្មី​ៗ​នេះ មាន​ករណី​ផ្ទុះ​កាំជ្រួច​មុន​ពេល​ហោះ​ទៅ​ដល់​លើ​មេឃ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​របួស​ជា​ច្រើន​នាក់ ។ នៅ​ថ្ងៃ​កើតហេតុ មាន​មនុស្ស​រាប់រយ​នាក់​បាន​ចូលរួម​ទស្សនាការ​បង្ហោះ​កាំជ្រួច​ក្នុង​កម្មវិធី “Legend of the 12th zodiac” ដែល​ស្ថិត​នៅ​ក្នុង​រមណីយដ្ឋាន Krabi ប្រទេស​ថៃ ។

ការ​បង្ហោះ​កាំជ្រួច​បាន​ចាប់ផ្តើម​ដោយ​មានការ​រាំ​ពី​សំណាក់​ក្រុម​រាំ​ថៃ តែ​ភ្លាម​ៗ​នោះ​កាំជ្រួច​មួយ​ដើម​ក៏​បាន​ផ្ទុះ​មុន​ពេល​កំណត់ ។ ដោយសារ​តែ​ហេតុនេះ ទើប​មាន​កាំជ្រួច​ជា​ច្រើន​ទៀត​បាន​ចាប់ផ្តើម​ផ្ទុះ​នៅ​លើ​ដី ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន និង​អ្នក​រាំ​រង​របួស​ដោយសារ​ផ្កាភ្លើង​ដ៏​ក្តៅ ។ ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​មនុស្ស​២៣​នាក់ ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ គួរ​បញ្ជាក់​ថា កម្មវិធី​ខាងលើ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍ និង​កីឡា ។ អ្នក​រៀបចំ​កម្មវិធី លោក Pongpan Kaewjompang អាយុ​៣២​ឆ្នាំ បាន​សុំ​ទោស​ជា​សាធារណៈ ហើយ​ប្រាប់​ថា នេះ​មក​ពី​សំណើម ដែល​ធ្វើ​ឲ្យ​កាំជ្រួច​ផ្ទុះ​មុន​ពេល​កំណត់​បែប​នេះ ។ លោក​ព្រម​ទទួល​សងការ​ខូចខាត​ទាំងឡាយ​ដែល​បាន​កើតឡើង ។

លោកស្នងការ Sawai Chukaew បាន​និយាយ​ថា លោក Pongpan ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ដែល​បង្ក​ឲ្យ​មាន​របួស​ស្នាម ។ លោក​បន្ថែម​ថា “​លោក Pongpan ជឿ​ថា​នេះ​មក​ពី​សំណើម ដែល​ធ្វើ​ឲ្យ​កាំជ្រួច​ផ្ទុះ​មុន​ពេល​កំណត់ តែ​ពួក​យើង​នឹង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ៕”