ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ទ្រាំ​នឹង​បព្វជិត​លែង​បាន​កាត់​ចោល

6 ឆ្នាំ មុន

BBC កាលពី​ថ្ងៃ​ទី​២១ ឧសភា ២០១៧ បាន​ចុះ​ផ្សាយ​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​ឥណ្ឌា គឺ​នារី​អាយុ​២៣​ឆ្នាំ​ម្នាក់ នៅ​រដ្ឋ​Kerala ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា បាន​កាត់​

BBC កាលពី​ថ្ងៃ​ទី​២១ ឧសភា ២០១៧ បាន​ចុះ​ផ្សាយ​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​ឥណ្ឌា គឺ​នារី​អាយុ​២៣​ឆ្នាំ​ម្នាក់ នៅ​រដ្ឋ​Kerala ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា បាន​កាត់​លិង្គ​បព្វជិត​សាសនា​ហិ​ណូ​ម្នាក់ ដែល​ចាប់រំលោភ​នាង ។

បព្វជិត​សាសនា​ម្នាក់​នោះ​ឈ្មោះ​Hari Swami ឬ​Gangeshananda Theerthapada បាន​ទៅ​ផ្ទះ​នារី​រង​គ្រោះ ពេល​ឪពុក​របស់​នាង​ស្លាប់​បាត់​ជីវិត ហើយ​ម្តាយ​នាង​អញ្ជើញ​ឱ្យ​ប្រារព្ធ​ពិធី​តាម​សាសនា ។

តាំងពី​បាន​ចេញចូល​នៅផ្ទះ​នារី​រង​គ្រោះ​មក​បព្វជិត​រូប​នោះ​បាន​ចាប់រំលោភ​នាង​នៅ​គ្រប់ពេល​ដែល​មានឱកាស ។ ដោយ​ទ្រាំ​លែង​បាន នៅ​យប់​ថ្ងៃ​ទី​១៩ ឧសភា ២០១៧ នាង​បាន​យក​កាំបិត​កាត់​លិង្គ ខណៈ​ពេល​បព្វជិត​ព្យាយាម​ចាប់រំលោភ​នាង ហើយ​ក៏​ទូរស័ព្ទ​ប្រាប់​ប៉ូលិស ។

ពេល​ប៉ូលិស​ទៅ​ដល់​ប្រញាប់​បញ្ជូន​បុរស​រង​របួស​ទៅ​មន្ទីរពេទ្យ ។ នៅ​ថ្ងៃ​ទី​២០ ឧសភា គ្រូពេទ្យ​បញ្ជាក់​ថា អវយវៈ​ភេទ​ដាច់​ប្រហែល​៩០% ដូច្នេះ​ហើយ​មិន​អា​ចត​ភ្ជាប់​បាន​ទេ ។

លោក​អា​រុន ប៊ី​គ្រី​សា​ណា នាយ​រង​ប៉ុស្តិ៍​បញ្ជាក់​ប្រាប់ «Time of India» ថា នារី​រង​គ្រោះ​ប្រាប់​ម្តាយ​ជា​ច្រើន​លើក​ចំពោះ​ការ​ចាប់រំលោភ​នោះ ប៉ុន្តែ​ម្តាយ​របស់​នាង​មិន​អើពើ​ប្តឹង​ប៉ូលិស​ទេ ។

សមត្ថកិច្ច​មិន​ចាប់ខ្លួន​នារី​បង្ក​របួស​នោះ​ទេ ព្រោះ​ចាត់​ទុក​នាង​ជានា​រី​រង​គ្រោះ ហើយ​គ្រាន់តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ ។

លោក​ពី​ណា​រ៉ា​យី វិច​យ៉ា​ន អភិបាល​រដ្ឋ Kerala បាន​សរសើរ​នារី​រង​គ្រោះ​ដែល​ហ៊ាន​ការពារ​ខ្លួន​បែប​នោះ ។

បញ្ហា​បំពាន​ផ្លូវភេទ​នៅ​ឥណ្ឌា កើត​មាន​ជា​ញឹកញាប់ ។ នៅ​ក្នុង​រដ្ឋ​ដែល​នារី​រង​គ្រោះ​រស់នៅ​នោះ ទើប​កើត​មានរឿង​នារី​វ័យក្មេង​ម្នាក់​ត្រូវ​អ្នកបួស​ចាប់រំលោភ​បណ្តាល​ឱ្យ​មាន​ផ្ទៃពោះ ប៉ុន្តែ​ត្រូវ​ដូនជី​២​នាក់​បិទ​បាំង​រហូត​ដល់​ពេល​នាង​សម្រាលកូន ៕