ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រានព្រៃ​ស្លា.ប់​ដោយសារ​ដំរី

6 ឆ្នាំ មុន

«The Mirror» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Theunis Botha អាយុ​៥១​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុនរ​កត​ម្រៃ​ជើងសា​នាំ​ភ្ញៀវ​ទេសចរ​បរបា.ញ់​សត្វព្រៃ​កម្សាន្ដ​បាន​ស្លា.ប់​បាត់បង់​ជីវិត​

«The Mirror» របស់​អង់គ្លេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ Theunis Botha អាយុ​៥១​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុនរ​កត​ម្រៃ​ជើងសា​នាំ​ភ្ញៀវ​ទេសចរ​បរបាញ់​សត្វព្រៃ​កម្សាន្ដ​បាន​ស្លាប់​បាត់បង់​ជីវិត​ ព្រោះ​ដំរី​ដួល​សង្កត់​លើ ។ លោក​ចេញ​បរបាញ់​សត្វ​នៅ​ក្នុងភូមិ​ដាច់​ស្រយាល ក្នុង​ខេត្ដ​ម៉េ​តា​បែ​ឡេ​លែ​ន​សៅ ភាគ​ខាងត្បូង​ប្រទេស​ស៊ីម​បា​វ៉េ ។

ដំរីព្រៃ​ញី​មួយ​ក្បាល​ក្នុង​ចំណោម​៤​ក្បាល ដែល​ក្រុម​ព្រានព្រៃ​បាញ់​ត្រូវ​នោះ​ប្រើ​ប្រមោយ​ចាប់​ទាញ​លោក ​Botha ក្នុង​ពេល​លោក​កំពុង​តម្រង់​កាំភ្លើង​បាញ់​ដំរី​ផ្សេង ។ ស្រប​ពេល​នោះ​មិត្ដភក្ដិ​របស់​លោក​Botha បាញ់​ដំរី​នោះ​បន្ថែម​បណ្ដាល​ឱ្យ​វា​ងាប់ និង​ដួល​រលំ​លើ​លោក​តែ​ម្ដង ។ ដំរី​ក៏​ងាប់ លោក​Botha ក៏​ស្លាប់ ។ មិត្ដភក្ដិ​ដែល​ដើរ​បរបាញ់​សត្វ​ជាមួយ​គ្នា​នោះ ចាត់​ទុក​លោក​Botha គឺជា​វីរបុរស ។

លោក​Botha មានស្រុក​កំណើត​នៅ​ក្រុង​សានី​ន អាហ្វ្រិក​ខាងត្បូង​បាន​បើក​ក្រុមហ៊ុន​រក​កម្រៃជើងសា​នាំ​ភ្ញៀវ​ទេសចរ​ជា​អ្នកមាន​ចូល​បរបាញ់​សត្វព្រៃ​កម្សាន្ដ តាំងពី​ឆ្នាំ​១៩៨០​មក ។ 

បណ្ដា​អ្នក​ស្រឡាញ់​សត្វ​ជា​ច្រើន​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ងាប់​របស់​ដំរី​មួយ​ក្បាល​នោះ​ដោយ​ស្នាដៃ​ព្រានព្រៃ ៕