ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ថៃ​ជាប់​លេខ​១​ខាង​មើល​វី​ដេ​អូ​អាសអាភាស
វេ​ប​សាយ​«Porn Hup»​បាន​ផ្តល់​ចំណាត់ថ្នាក់ ប្រទេស​ថៃ​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​មនុស្ស​វ័យ​ចំណាស់​ច្រើន​ជាងគេ​លើ​លោក​ទស្សនា​ភាពយន្ត​អាសអាភាស ។

២-​យន្តហោះ​ធុន​តូច​ធ្លាក់​នៅ​ក្រុង​ញូ​វ​ចឺ​ស៊ី

១-​ថៃ​ជាប់​លេខ​១​ខាង​មើល​វី​ដេ​អូ​អាសអាភាស
វេ​ប​សាយ​«Porn Hup»​បាន​ផ្តល់​ចំណាត់ថ្នាក់ ប្រទេស​ថៃ​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​មនុស្ស​វ័យ​ចំណាស់​ច្រើន​ជាងគេ​លើ​លោក​ទស្សនា​ភាពយន្ត​អាសអាភាស ។

២-​យន្តហោះ​ធុន​តូច​ធ្លាក់​នៅ​ក្រុង​ញូ​វ​ចឺ​ស៊ី
យន្តហោះ​«Learjet 35»​ធុន​តូច​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ទីប្រជុំជន​នៅ​ក្រុង​ខាល​ស្តេត រដ្ឋ​ញូ​វ​ចឺ​ស៊ី សហរដ្ឋអាមេរិក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​២​នាក់ ។

៣-​ជន​អម្បូរ​«Rohingya»​ផឹកទឹក​បង្គន់​ក្នុង​ជំរំ​ម៉ា​ឡេ​ស៊ី
ជន​ចំណាកស្រុក​ដែល​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ីបង្ខាំង​ទុក​នៅ​កន្លែង​តូច​ចង្អៀត បាន​ជួប​ផល​ពិបាក​ក្នុង​ការ​រស់នៅ​ដោយ​អ្នកខ្លះ​ផឹកទឹក​បង្គន់​ដើម្បី​មានជីវិត​រស់នៅ ។

៤-​វៀតណាម​កប់ខ្មោច​ត្រី​បា​ឡែ​ន​ទម្ងន់​១០​តោន​ដែល​ទើរ​លើ​ឆ្នេរ
បា​ឡែ​ន​ជា​សត្វ​ម្យ៉ាង​ដែល​អ្នកនេសាទ​វៀតណាម​មាន​ជំនឿ​ថា មាន​សម្ព័ន្ធ ភាព​ជាមួយ​មនុស្ស​ដ៏​ជ្រាលជ្រៅ ហើយ​ពេល​ងាប់​ទើរ​នៅ​តំបន់ឆ្នេរ ក៏​កប់​ក្នុងភូមិ​មួយ ។

៥-​បុរស​ចិន​ជាប់​ម្រាមដៃ​នៅ​ទ្វារ​រថភ្លើង​ល្បឿន​លឿន
មនុស្ស​ជា​ច្រើន​ដែល​ឈរ​នៅ​កន្លែង​រង់ចាំ ភ្ញាក់ផ្អើល​នៅ​ពេល​បុរស​ជនជាតិ​ចិន​ម្នាក់ ជាប់​ម្រាមដៃ​នៅ​ទ្វារ​រថភ្លើង​កំពុង​បើក​ចេញពី​ស្ថានីយ​នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។

៦-​តុលាការ​ឥណ្ឌា​អនុញ្ញាត​ឱ្យ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​រំលូតកូន​ក្រោយ​ពី​ឪពុកចុង​ចាប់រំលោភ
 តុលាការ​ឥណ្ឌា​សម្រេច​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​គ្រូពេទ្យ​រំលូតកូន​របស់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ ដែល​មាន​ផ្ទៃពោះ​ដោយ​ឪពុកចុង​ចាប់រំលោភ ។

៧-​បុរស​មុខខ្មោច​ឥណ្ឌា
លោក​Mithun Chauhan​ជនជាតិ​ឥណ្ឌា​អាយុ​១៦​ឆ្នាំ ដុះ​សាច់​នៅ​លើ​រាង​កាយ ពិសេស​នៅ​បរិវេណ​មុខ ច្រមុះ និង​ភ្នែក មាន​លក្ខណៈ​ដូច​មុខខ្មោច និង​បច្ចុប្បន្ន​បាន​សុំ​ឈប់​ពី​ការ​រៀនសូត្រ ។

៨-​ប្រទះ​ឃើញ​រូបរាង​ដូច​មនុស្ស​នៅ​ភព​ព្រះ​អង្គារ
យាន​«Curiosity»​របស់​អង្គការ​អវកាស​អា​មេ​រិ​ក​(NASA)​បញ្ជូន​ទៅ​ស្រាវជ្រាវ​នៅ​ភព​ព្រះ​អង្គារ​បាន​ថតរូប​ភាព​ស្រ​ដៀង​គល់ឈើ​កម្ពស់​៩០​សង្ទីម៉ែត្រ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​ថា​ជា​មនុស្ស​ពិភព​ផ្កាយ ឬ​អាច​ជាដើម​ឈើ​នៅ​ភព​ព្រះ​អង្គារ ។

៩-​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​អូស្ត្រាលី​ត្រូវ​ជ្រូកព្រៃ​ដេញ​ខាំ
លោក​លី ធើ​ន​ន័​រ ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​អូស្ត្រាលី បាន​បង្ហោះ​រូបថត​របស់​ខ្លួន​តាម​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់​ថា លោក​ប្រឈម​មុខជា​លើក​ដំបូង​ក្នុង​ជីវិត​ដែល​ត្រូវ​ជ្រូកព្រៃ​ដេញ​ខាំ ។

១០-​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់
លោក​ហាម​សា ប៊ី​ន​ឡា​ដេ​ន កូនប្រុស​របស់​លោក​អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន អតីត​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​អំពាវនាវ​ឱ្យ​បក្សពួក​របស់​ខ្លួន​វាយប្រហារ​លោក​ខាងលិច ៕