ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអ៊ីរ៉ង់ ហ៊ាននិយាយឱ្យលោកត្រាំថា​ម៉េចទេ?

6 ឆ្នាំ មុន

អ៊ី​រ៉​ង់ ​៖ តាម​ប្រភពពី Metro ​​ឱ្យ​​ដឹង​ថា ប្រធានាធិបតី​អ៊ី​រ៉​ង់​ បាន​ធ្វើការ​​វាយប្រហារ​ពាក្យ​សម្តី​​ទៅ​លើ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណាល់ ត្រាំ (Donald Trump) ​ថា​ លោក​មានចិត្ត​ឆេវឆាវ​ មិន​មាន​ស្ថិរ​​ភាព​ ។ លោក​ប្រធានាធិបតី​អ៊ី​រ៉​ង់ Hassan Rouhani អាយុ​៦៨​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​ អាច​នឹង​មាន​ភាព​បត់បែន​ ដូច​ទៅ​នឹង​ផ្លូវ​កោង​។

អ៊ី​រ៉​ង់ ​៖ តាម​ប្រភពពី Metro ​​ឱ្យ​​ដឹង​ថា ប្រធានាធិបតី​អ៊ី​រ៉​ង់​ បាន​ធ្វើការ​​វាយប្រហារ​ពាក្យ​សម្តី​​ទៅ​លើ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណាល់ ត្រាំ (Donald Trump) ​ថា​ «លោក​មានចិត្ត​ឆេវឆាវ​ មិន​មាន​​ស្ថិរ​​ភាព»​ ។

លោក​ប្រធានាធិបតី​អ៊ី​រ៉​ង់ Hassan Rouhani អាយុ​៦៨​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​ អាច​នឹង​មាន​ភាព​បត់បែន​ ដូច​ទៅ​នឹង​ផ្លូវ​កោង​។

លោក​បន្ថែម​ថា ប្រជាជន​អ៊ី​រ៉​ង់​​កំពុង​តែ​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក​មានចិត្ត​នឹងនរ​ ។ លោក​បាន​មាន​ប្រសាសន៍​ថា​ «យើង​សង្ឃឹមថា​រឿង​រ៉ាវ​នឹង​អាច​ដោះស្រាយ ដើម្បី​ឲ្យ​យើង​អាច​ធ្វើការ​សម្រេចចិត្ត​ឲ្យ​កាន់តែ​ជាក់លាក់​ ។ អា​មេ​រិ​ក​មិន​យល់​ពី​តំបន់​យើង​ទេ​។ ពួក​គេ​តែងតែ​ប្រព្រឹត្ត​ខុស​នៅ​ក្នុង​តំបន់​របស់​យើង​។ ពោល​គឺ​នៅ​ពេល​ពួក​គេ​វាយប្រហារ​មក​អា​ហ្គា​នី​ស្ថាន​និង​អ៊ី​រ៉ា​ក់ និងនៅ​ពេល​ពួក​គេ​ដាក់​ទណ្ឌកម្ម​គំនាប​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ។ អា​មេ​រិ​ក​ក៏​បាន​ប្រព្រឹត្ត​ខុស​នៅ​ប្រទេស​ស៊ី​រី ក៏​ដូច​ជា​ប្រទេស​យេ​ម៉ែ​ន» ។

ដោយសារ​តែ​ពាក្យ​សម្តី​​លោក​ប្រធានាធិបតី​អ៊ី​រ៉​ង់ ត្រូវលោក Donald Trump បាន​ប្រាប់ឱ្យ​​បណ្តា​ប្រទេស នៅ​ភាគ​ខាងកើត​ កណ្តាល​ ​​ឲ្យ​ទុក​ប្រទេស​អ៊ី​រ៉​ង់​​នៅ​ម្នាក់ឯង ​កណ្តោចកណ្តែង​។ គួរ​បញ្ជាក់​ថា លោក​ប្រធានាធិបតី Donald Trump ក៏​បាន​ធ្វើការ​រិះគន់​ម្តងទៀត​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់ នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​ថ្ងៃនេះ​ ។