ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លៀស​មនុស្ស​ចេញពី​ព្រ​លាន​យន្តហោះ​យ៉ាង​លឿន ព្រោះ​​សង្ស័យមាន​គ្រឿងផ្ទុះ

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ុ​យ​អែ​ត TT រាយការណ៍​ថា ព្រ​លាន​យន្តហោះ​មួយ​នៅ​ក្រុង GOTEBORG ប្រទេស​ស៊ុ​យ​អែ​ត​បាន​ជម្លៀស​មនុស្ស​ចេញ​អស់​កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា ក្រោយ​ពី​ប្រទះ​ឃើញ​

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ុ​យ​អែ​ត TT រាយការណ៍​ថា ព្រ​លាន​យន្តហោះ​មួយ​នៅ​ក្រុង GOTEBORG ប្រទេស​ស៊ុ​យ​អែ​ត​បាន​ជម្លៀស​មនុស្ស​ចេញ​អស់​កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា ក្រោយ​ពី​ប្រទះ​ឃើញ​នៅ​កន្លែង​រង់ចាំ​ការ​មក​ដល់​នូវ​ថង់​សង្ស័យ​មួយ​ដែល​អាច​ដាក់​គ្រឿងផ្ទុះ ។

ថង់​នេះ​ត្រូវ​គេ​ដាក់​ចោល​ជិត​បញ្ជរ​សាកសួរ​ព័ត៌មាន ។ លោក ANDERS PORLIEUS អ្នកនាំពាក្យ​របស់​ព្រ​លាន​យន្តហោះ SWEDAVIA ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន TT ថា យើង​បាន​ធ្វើការ​ប្រកាស​ពី​ថង់​សង្ស័យ​នេះ ហើយ​មនុស្ស​ម្នា​ត្រូវ​បាន​ជម្លៀស​ចេញ​អស់ ។ បន្ទាប់​មក​ការ​ស្កេ​ន​ថង់​នេះ​បង្ហាញ​វត្តមាន​របស់​សង្ស័យ​ជា​គ្រឿងផ្ទុះ ។ លោក​គូសបញ្ជាក់​ថា ទីបំផុត​ពុំ​មាន​វត្តមាន​នៃ​គ្រឿងផ្ទុះ​ទេ ។ ព្រ​លាន​យន្តហោះ​នេះ​ពុំ​ធ្លាប់​មានការ​គំរាមកំហែង​ណាមួយ​ឡើយ ។ ពួក​អ្នក​ដោះ​មីន​ពិនិត្យ​ថង់​សង្ស័យ ៕