ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាចជាករណីនេះ ដែលធ្វើឱ្យក្មេង៨ឆ្នាំ​ចង.ក​សម្លា.ប់​ខ្លួន​

6 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ ​ប្រភព​​ពី Metro ឱ្យ​ដឹង​ថា ក្មេង​ប្រុសអាយុ៨ឆ្នាំ​​ម្នាក់ បាន​ចង.ក​សម្លា.ប់​ខ្លួន​នៅ​ក្នុង​បន្ទប់ដេក ​ក្រោយពី​ត្រូវ​មិត្ត​ភក្តិ​​នៅ​សាលា​​បឋម​សិក្សា Carson ធ្វើបាប រហូត​ដល់​សន្លប់នោះ ​។

អា​មេ​រិ​ក ​៖ ​ប្រភព​​ពី Metro ឱ្យ​ដឹង​ថា ក្មេង​ប្រុសអាយុ៨ឆ្នាំ​​ម្នាក់ បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ដេក ​ក្រោយពី​ត្រូវ​មិត្ត​ភក្តិ​​នៅ​សាលា​​បឋម​សិក្សា Carson ធ្វើបាប រហូត​ដល់​សន្លប់នោះ ​។

តាម​វី​ឌី​អូ​ថត​​​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ជិត​បន្ទប់ទឹក​សាលា​បាន​​​បង្ហាញ​​​ឃើញ​ពី​សកម្មភាព​ក្មេង​ៗ​ ​ចាប់​បោះ Gabriel Taye បោក​​ទៅ​នឹង​ជញ្ជាំង​រហូត​ដល់​សន្លប់​ ។ ក្មេង​ប្រុស​នោះ​ដេក​ដួល​នឹង​ដី ដោយ​មាន​សិស្ស​ផ្សេង​ៗ​ទៀត ​ដើរ​គន្លង​ធ្វើ​មិនដឹង​។ លើស​ពី​នេះ មាន​ក្មេង​ខ្លះ​ដើរ​ជាន់​និង​ធាក់​ទៀត​ផង ​។

ក្រោយ​ពី​បាន​វី​ឌី​អូ​នេះ​ហើយ គេ​បាន​បើក​ការ​ស៊ើបអង្កេត​ម្តងទៀត ក្រោយ​ពេល​ប៉ូ​លិស​បិទ​ក្តី​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ គួរបញ្ជាក់ថា កាល​ពី Gabriel សន្លប់​​នោះ ខាង​សាលា​មិន​បាន​ប្រាប់​ម្តាយ​​​ថា​ មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​។ ក្រោយ​ពី​ឃើញ​កូន​ក្អួត​នៅ​យប់​នោះ ម្តាយ​បាន​យក Gabriel ទៅ​មន្ទីរពេទ្យ​។ តែ​ពីរ​ថ្ងៃ​ក្រោយមក ក្មេងរងគ្រោះ Gabriel បាន​ចង.កស្លាប់​​នៅ​ក្នុង​បន្ទប់ដេក​ ។ ខាង​សាលា​វិញ​​បាន​ដោះសា​រថា អ្វី​ដែល​ពួក​គេ​ធ្វើ​ គឺ​គ្រាន់តែ​ធ្វើ​តាម​ក្បួន​តែ​ប៉ុណ្ណោះ​ ។