ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​លុប​ស្នាម​សាក់ បែរជា​របក​មក​ទាំង​ផ្ទាំង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សិស្សសាលា​ម្នាក់​ដែល​មក​ពី Udon Thani ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ កើតជា​ស្នាម​សន្លាក​លើ​ស្បែក​ដើមទ្រូង បន្ទាប់​ពី​ធ្វើការ​លុប​ស្នាម​សាក់​ដោយ​មិន​ប្រើ

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សិស្សសាលា​ម្នាក់​ដែល​មក​ពី Udon Thani ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ កើតជា​ស្នាម​សន្លាក​លើ​ស្បែក​ដើមទ្រូង បន្ទាប់​ពី​ធ្វើការ​លុប​ស្នាម​សាក់​ដោយ​មិន​ប្រើប្រាស់​កាំរស្មីឡាស៊ែរ​។

យុវតី Pasuda Reaw អាយុ​២១​ឆ្នាំ មាន​ស្នាម​សាក់​ផ្កាកូឡាប​នៅ​លើ​ទ្រូង​អស់​ពេល​ជាង​មួយ​ឆ្នាំ តែ​ក្រោយមក​នាង​ក៏​ចង់​លុប​វា​ចេញ ដើម្បី​ឲ្យ​មើល​មក​សមរម្យ​នៅ​ពេល​នាង​ទៅ​ធ្វើការ​។

នាង​បាន​ប្រើប្រាស់​ទឹក​ថ្នាំ​ម្យ៉ាង ហៅ​ថា Rejuvi ដែល​ជា​វិធី​លុប​សាក់​ដោយ​មិន​ប្រើប្រាស់​កាំរស្មីឡាស៊ែរ កាលពី​ខែកុម្ភៈ​។ ក្រោយ​ពេល​ចាក់​ចូល​ក្រោម​ស្បែក​រួច នាង​មាន​អារម្មណ៍​រមាស់ និង​ឈឺចាប់​យ៉ាង​ខ្លាំង​។ ថ្នាំ​នោះ គឺ​មាន​ឥទ្ធិពល​ចូល​ក្នុង​ស្បែក ហើយ​ធ្វើ​ឲ្យ​ជាតិ​ពណ៌​របស់​ស្នាម​សាក់​ហើរ​ចេញ​មក​លើ​ស្បែក ហើយ​បក​ចេញ​យ៉ាង​ងាយ​។ តែ​វា​មិន​ដូច​ចិត្ត Pasuda បាន​គិត​ឡើយ​!

ក្រោយ​ពេល​នាង​ទទួល​ការ​ចាក់​លុប​សាក​ដោយ​ប្រើ​ថ្នាំ Rejuvi ភ្លាម នាង​មាន​អារម្មណ៍​ឈឺចាប់​ស្ទី​ញ​ៗ​។ អស់​រយៈពេល​ដប់​ថ្ងៃ ដែល​កន្លែង​ម្តុំ​.​ក​របស់​នាង​មាន​ជា​ខ្ទុះ និង​របក​មក​ខ្លួនឯង​។
នា​ពេល​នេះ ទ្រូង​របស់​នាង​គ្មាន​ស្នាម​សាក់​ទៀត​ទេ​។ ពោល​គឺ​មាន​ស្នាម​សន្លាក់​មួយ​ផ្ទាំង​ធំ​៕