ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី និង​ចិន​ព្រួយបារម្ភ​ចំពោះ​​យោធា​កូរ៉េ​ខាងជើង និង​អា​មេរិ​ក

6 ឆ្នាំ មុន

សហរដ្ឋ​អា​​មេ​រិ​ក​នា​ដើមខែ​ឧសភា ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD របស់​ខ្លួន​នៅ​កូរ៉េ​ខាងត្បូង ចំណែក​កូរ៉េ​ខាងជើង​វិញ​នា​ថ្ងៃ​ទី​២១ ឧសភា បាន​បា.ញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​ថ្មី ។ សកម្មភាព

សហរដ្ឋ​អា​​មេ​រិ​ក​នា​ដើមខែ​ឧសភា ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD របស់​ខ្លួន​នៅ​កូរ៉េ​ខាងត្បូង ចំណែក​កូរ៉េ​ខាងជើង​វិញ​នា​ថ្ងៃ​ទី​២១ ឧសភា បាន​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​ថ្មី ។ សកម្មភាព​យោធា​ទាំងនេះ​ជា​កម្មវត្ថុ​នៃ​កិច្ចប្រជុំ​រុ​ស្ស៊ី​-​ចិន​មួយ​ស្តី​ពី​សន្តិសុខ​នៅ​អាស៊ី​ភាគ​ឦសាន ។

ក្រោយ​កិច្ចប្រជុំ​នេះ ក្រសួងការបរទេស​រុ​ស្ស៊ី​ប្រកាស​នា​ថ្ងៃ​ទី​២២ ឧសភា ថា ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង និង​បណ្តា​សកម្មភាព​យោធា​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​អាស៊ី​ជា​ប្រភព​នៃ​ការ​ព្រួយបារម្ភ​សម្រាប់​រុ​ស្ស៊ី និង​ចិន ។ យើង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​អាស៊ី​ភាគ​ឦសាន ។ យើង​សម្តែង​ការ​ព្រួយបារម្ភ​រួម​របស់​យើង​ប្រឈម​មុខ​នឹង​ការ​ស្រុត​ចុះ​ដុនដាប​នៃ​សភាពការណ៍​ក្នុង​តំបន់ ព្រោះតែ​ការ​អនុវត្ត​កម្មវិធី​បាលី​ស្ទិ​ក និង​នុយក្លេអ៊ែរ របស់​ក្រុង​ព្យុ​ង​យ៉ាង ព្រមទាំង​សកម្មភាព​យោធា​របស់​សហរដ្ឋ​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត ពិសេស​តាម​រយៈ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD នៅ​កូរ៉េ​ខាងត្បូង ។

កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១ ឧសភា បាន​សាក​មី​ស៊ី​ល​រយៈ​មធ្យម ។ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នា​ថ្ងៃ​ទី​២៣ ឧសភា អំពី​រឿង​នេះ​តាម​សំណើ​របស់​សហរដ្ឋ​អា​មេ​រិ​ក ជប៉ុន និង​កូរ៉េ​ខាងត្បូង ហើយ​ថ្កោលទោស រួច​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​។ ទោះបី​យ៉ាងណា ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ពុំ​មែន​ជា​មូល​ហេតុតែ​មួយ​គត់ ដែល​បង្កើន​ភាព​តានតឹង​នៅ​អាស៊ី​ឡើយ ។ សហរដ្ឋ​អា​មេ​រិ​ក​នា​ពេល​ថ្មី​ៗ​នេះ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល THAAD នៅ​កូរ៉េ​ខាងត្បូង ។ ក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​រឿង​នេះ​ថា​ជា​ការ​គំរាមកំហែង​មួយ​ចំពោះ​ខ្លួន និង​សន្តិសុខ​តំបន់៕