ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​អា​មេរិ​ករង​ការ​គំរាម​ធ្វើឃាត

6 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១៧ ឧសភា កន្លង​មកនេះ លោក AL GREEN តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ​តិច​សាស់ជា​អ្នក​ដំបូង​គេ​ស្នើ​ឱ្យ​មាន​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក លោក

កាលពី​ថ្ងៃ​ទី​១៧ ឧសភា កន្លង​មកនេះ លោក AL GREEN តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ​តិច​សាស់ជា​អ្នក​ដំបូង​គេ​ស្នើ​ឱ្យ​មាន​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ។ សំណើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្រោយ​ការ​ដកហូត​តំណែង​នាយក FBI លោក JAMES COMEY ដោយ​ប្រធានាធិបតី​អាមេ​រិ​ក ។

ចាប់តាំងពី​ពេល​នោះ​មក សមាជិក​សភា​រូប​នេះ​ទទួល​ការ​គំរាមកំហែង​សម្លាប់​ជា​ច្រើន​លើក​មាន​លក្ខណៈ​ប្រកាន់​ពូជសាសន៍និយម ។ ក្នុង​សង្កថា​ថា​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២០ ឧសភា តំណាងរាស្ត្រ​រូប​នេះ​បាន​ចេញផ្សាយ​សារ​គំរាមកំហែង​ជា​ច្រើន​ប្រឆាំង​រូប​លោក ។ សារ​មួយ​សរសេរ​ថា «​គ្មាន​មនុស្ស​ណា​ម្នាក់​ស្នើ​ដូច​អ្នកឯង​ឱ្យ​ដក​តំណែង លោក​អូ​បា​ម៉ា ដែល​កើត​នៅ​កេ​ន​យ៉ា​ទាំង​លោក​អូ​បា​ម៉ា ពុំ​មែន​ជា​ជនជាតិ​អា​មេ​រិ​ក​ផង ឬ​មួយ​ក៏​អ្នកឯង​ចង់​ងាប់​ឬ?

ទោះបី​មានការ​គំរាមកំហែង​នានា​ក៏​ដោយ ក៏​លោក AL GREEN នៅ​បន្ត​ការ​ប្រយុទ្ធ​របស់​លោក​ប្រឆាំង​លោក​ត្រាំ ដែរ ៕